ចេញផ្សាយ៖ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅអគារសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយរបាយការណ៍ប្រចាំខែឧសភា ទិសដៅការងារខែមិថុនាឆ្នាំ២០២៦ និងផ្សព្វផ្សាយបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង ទទួលការងារជំនាញ លោកលោកស្រី នាយសេនាធិការរង លោកប្រធានមន្ទីរ ប្រធានអង្គភាព លោក លោកស្រី នាយការិយាល័យ មេបញ្ជាការកងអនុសេនាធំចល័ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូប ៕

