ជនសង្ស័យម្នាក់ ឈ្មោះ អ៊ុល សុធារិទ្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រព្រឹត្តករណីអំពើលួចម៉ូតូ,ទូរស័ព្ទ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចេញផ្សាយ៖ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦

ខេត្តសៀមរាប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិនិងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក វរសេនីយ៍ឯកដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ អ៊ុល សុធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទ្រាំង ឃុំស្លក្រាម ស្រុក.ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីអំពើលួច (លួចម៉ូតូ,ទូរស័ព្ទ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង៩ និង០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៦ និង០០នាទី មានជនរងគ្រោះចំនួន៣នាក់ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៤ និង៤០នាទី ថ្ងៃដដែល មានករណីអំពើលួច(ម៉ូតូ និងទូរស័ព្ទ) ក្រោយពីយើងទទួលពាក្យបណ្ដឹង យើងបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ទើបនៅវេលាម៉ោង៩ និង០០នាទី ថ្ងៃដដែលនៅចំណុចតាមបណ្ដោយផ្លូវ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ (រួមទាំងវត្ថុតាងម៉ូតូចំនួន០១គ្រឿង,ទូរសព្ទចំនួន០១គ្រឿង) និងស្រាវជ្រាវរកឃើញម៉ូតូចំនួន០១គ្រឿងទៀត ហើយយកមកធ្វើការសួរនាំក្រោយពីជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ និងទូរសព្ទរបស់ជនរងគ្រោះទាំង៣នាក់ខាងលើពិតប្រាកដមែន

វត្ថុតាងដកហូតរួមមាន ម៉ូតូជនរងគ្រោះ ចំនួន០២គ្រឿង និងទូរសព្ទដៃចំនួន០១គ្រឿង របស់ជនរងគ្រោះ តួណឺវីសចំនួន១ដើមកូនសោម៉ូតូចំនួន១ កាបូបស្ពាយចំនួន១។

សមត្ថកិច្ចបានធ្វើតេស្ដិស្វែងរកសារធាតុញៀន តាមរយៈទឹកនោម លើជនសង្ស័យ ជាលទ្ធផល វិជ្ជមាន (ជាតម្រុយមេតំហ្វេមីន)

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *