សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស

ចេញផ្សាយ៖ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៦

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែ ឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ «៦មករា» ព្រមទាំងសមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែងព្រមទាំងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សនៅក្នុងខេត្ត។

ពិធីនាព្រឹកថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់សម្តេចក្រឡាហោម ខេង ព្រមទាំងប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង សមាជិកបក្សនៅក្នុងខេត្តសរុជាង១ពាន់នាក់។

លោក ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានលើកបង្ហាញនូវការវិវឌ្ឍជាច្រើនដំណាក់កាលនៃមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្នុងខេត្តព្រៃវែងតាំងពីអំឡុងឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ មន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ត្រូវបានផ្លាស់ប្តូរទីតាំង កែលំអ សាងសង់ពង្រីក ព្រមទាំងបំពាក់បរិក្ខានានាជាបន្តបន្ទាប់ឆ្លើយតបទៅនឹងការវិវឌ្ឍរបស់សង្គមក៏ដូចជាសេចក្តីត្រូវការជាចាំបាច់ក្នុងការប្រើប្រាស់របស់សមាជិក សមាជិកាបក្សនៅក្នុងខេត្ត។

លោក ស្បៀង សារ៉ាត បានឱ្យដឹងថា នៅខែកញ្ញា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត សុខា បានផ្តួចផ្តើមជួសជុល និងសាង់សង់ជាថ្មីឡើងវិញ នូវអគារសាលប្រជុំចាស់ឱ្យប្រែក្លាយជាអគារថ្មីមានលក្ខណៈទំនើប និងបំពេញបានគ្រប់តម្រូវការការងាររបស់គណបក្សខេត្ត ដែលរួមមានកន្លែងប្រជុំធំអាចផ្ទុកសមាសភាពចូលរួមបានចំនួន ២៣២នាក់ និងមានសាលប្រជុំតូច កន្លែងទទួលភ្ញៀវជាតិ អន្តរជាតិ កន្លែងបំពេញការងាររបស់ថ្នាក់ដឹកនាំ ដែលអគារទាំងមូលមានទទឹង ៧៤ម៉ែត្រ បណ្ដោយប្រវែង ៩៩ម៉ែត្រ

ក្រៅពីការជួសជុលរាល់សមិទ្ធផលនានាដែលមានពីមុនកន្លងមក និងការសាងសង់អគារសាលប្រជុំថ្មីហើយនោះ អភិសន្តិបណ្ឌិត សុខា បានបំពាក់ឧបករណ៍នានាសម្រាប់ការបណ្តុះបណ្តាលភាសាបរទេសវិទ្យាសាស្ត្រកុំព្យូទ័រ ព័ត៌មានវិទ្យា ដល់មន្ត្រីរាជការសមាជិកគណបក្ស ប្រជាពលរដ្ឋ អាជីវករ យុវជន សិស្សានុសិស្សដែលមានបំណងចង់សិក្សា ក៍ដូចជាការរៀបចំជាថ្មីឡើងវិញ ទីធ្លាក្នុងបរិវេណគណៈកម្មាធិការគណបក្សខេត្តឱ្យកាន់តែមានភាពទូលាយ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់បម្រើឱ្យការប្រើប្រាស់ មានផ្លូវបេតុង និងអ៊ុតកៅស៊ូជាថ្មីឡើងវិញ ការរៀបចំរបង និងក្លោងទ្វារជាថ្មី ចំណតយានយន្ត ដែលទាំងអស់នេះនឹងបម្រើដល់ក្នុងពេលយុទ្ធនា និងការប្រារព្ធនូវរាល់ព្រឹត្តិការណ៍ធំៗនានារបស់គណបក្សទៀតផង

You might like

Leave a Reply

Your email address will not be published. Required fields are marked *