លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយប្រជាការពារភូមិនៅក្នុងមូលដ្ឋានសង្កាត់ជ្រាវ

ចេញផ្សាយ៖ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២៦

សៀមរាប នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយប្រជាការពារភូមិ នៅក្នុងមូលដ្ឋានសង្កាត់ជ្រាវ។ ដោយបានការចូលរួមពី លោកលោកស្រី ស្នងការរង លោកចៅសង្កាត់ លោកមេភូមិលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងក្រុមហ៊ុន

បញ្ចាំ អុីហ្សុីឃែស និងប្រជាការពារភូមិ សរុបចំនួន ១៣០នាក់ ស្រី០៥នាក់។ ពិធីសំណេះសំណាលជាមួយប្រជាការពារភូមិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហការល្អ រវាងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារភូមិ ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅមូលដ្ឋាន។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការលះបង់កម្លាំងកាយចិត្ត របស់បងប្អូនប្រជាការពារភូមិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋានកន្លងមក។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំឱ្យបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនស្មារតីទទួលខុសត្រូវ និងសហការឱ្យបានជិតស្និទ្ធ ជាមួយអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *