ចេញផ្សាយ៖ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦
សៀមរាប៖ ម៉ូតូមួយគ្រឿងដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឆ្លើយតបតាមសំណើរបស់គ្រួសារយោធិនឈ្មោះ រ៉ា ទី ស្នើសុំម៉ូតូមួយគ្រឿង ដើម្បីសម្រួលដល់មធ្យោបាយធ្វើដំណើរដល់ក្មួយស្រីឈ្មោះ ប៉ុក ស្រីពៅ សម្រាប់ទៅសាលារៀន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាស្រុកសូទ្រនិគម លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានប្រគល់ម៉ូតូមួយគ្រឿង ត្រូវបានប្រគល់ជូនក្មួយស្រី ប៉ុក ស្រីពៅ ដែលជាគ្រួសាររបស់យោធិនឈ្មោះ រ៉ា ទី ដែលបានពលីនៅសមរភូមិនៅខ្សែបន្ទាត់ ព្រំដែន។
សូមបញ្ជាក់ថា ក្មួយស្រី ប៉ុក ស្រីពៅ ដែលជាកូនភ្លោះបានបានកំពុងសិក្សានៅថ្នាក់ទី១០ នៃវិទ្យាល័យសំរោង និងស្នាក់នៅជាមួយអ៊ុំស្រីនៅភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជាមួយនឹងអំណោយដ៏ថ្លៃថ្លានេះ ក្មួយស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអំណោយម៉ូតូមួយគ្រឿងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្តល់អំណោយនេះដល់ពួកគាត់ សម្រាប់ជាមធ្យោបាយធ្វើដំណើរទៅសាលារៀន ៕

