ពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល និងតែងតាំង សមាសភាពក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកប្រាសាទបាគង

ចេញផ្សាយ៖ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦

ពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល និងតែងតាំង សមាសភាពក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកប្រាសាទបាគងខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ តឹករ៉េត កំរង អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកប្រាសាទបាគងខេត្តសៀមរាប

លោក សៀ ទីន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំកំពង់ភ្លុក អញ្ជើញចូលរួមពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល និងតែងតាំង សមាសភាពក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ តឹករ៉េត កំរង អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកប្រាសាទបាគង ខេត្តសៀមរាប

ពិធីនេះដែរបានប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល និងតែងតាំងដូចខាងក្រោម៖

.លោកជំទាវ កើត ស៊ីយុត្តិ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបាគង ខេត្តសៀមរាប និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអំពិល បច្ចុប្បន្នជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបាគងខេត្តសៀមរាប។

.លោក សុខ ហេង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអំពិល បច្ចុប្បន្នជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបាគង ខេត្តសៀមរាប និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអំពិល។

និងបានតែងតាំង លោកស្រី ពេជ្រ សុវណ្ណជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអំពិល ស្រុកប្រាសាទបាគងខេត្តសៀមរាប។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររដ្ឋាភិបាល ចុះមូលដ្ឋានស្រុកប្រាសាទបាគង ជាច្រើនរូប។ នៅសាលប្រជុំ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគងខេត្តសៀមរាប

You might like

Leave a Reply

Your email address will not be published. Required fields are marked *