អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចេញផ្សាយ៖ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦

ខេត្តកំពត៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត ដឹកនាំដោយលោក អនុសេនីយ៍ទោ ធឹង យឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានចុះបង្ក្រាបមុខ

សញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ប្រត្តិបត្រការណ៍នេះដែល ដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នឹង មានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ហកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបចំនួន ០៣នាក់ រួមមាន៖

. ឈ្មោះ ស៊ុន សៀត ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរធ្វើសំណង់ រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ . ឈ្មោះ ហ៊ុយ ពុធ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ វត្ថុតាងចាប់យករួមមាន៖ ម៉្សៅក្រាមសថ្លាចំនួន៥កញ្ចប់(០៣កញ្ចប់ធំ និង ០២កញ្ចប់តូចមានទម្ងន់២,២៤ក្រាម ថ្លឹងទាំងសំបកថង់) – ម៉ូតូចំនួន០១គ្រឿងទូរស័ព្ទចំនួន ០១គ្រឿងមឧបករណ៍ជក់ចំនួន ០១។ ស្ដាប់តាមចម្លើយជនសង្ស័យខាងលើលុះដល់វេលាម៉ោង១៥:៣០នាទី កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ទៀត៖ . ឈ្មោះ អៀវ ប្រុស ភេទប្រុស អាយុ ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងតាព្រាមសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ +វត្ថុតាងចាប់យករួមមាន៖

ម្សៅសក្រាមចំនួន ០៤កញ្ចប់ធំទងន់ ២០,៤៧ក្រាមថ្លឺងទាំងសំបកថង់ម៉ូតូចំនួន ០១គ្រឿងប្រដាប់ចូកគ្រឿងញៀនចំនួន០១។បច្ចុប្បន្ន៖ ជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពតដើម្បីអនុវត្តតាមនីតិវិធី៕

ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦

You might like

Leave a Reply

Your email address will not be published. Required fields are marked *