ល្បែងភ្នាល់សុីសង តាមទូរទស្សន៍ អនឡាញខុសច្បាប់ កំពុង រាលដាលពាសពេញ ក្រុងសៀមរាប អាជ្ញាធរសមត្ថកិច្ច ហាក់បីមិនមានចំណាត់ការទល់តែសោះ

ចេញផ្សាយ៖ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

ខេត្តសៀមរាប៖ ថ្មីៗនេះគេឃើញក្រុមអ្នកសារព័ត៌មាន ក្នុងស្រុក បានចុះ ថតផ្តិតយករូបភាពទីតាំងសកម្មភាព ល្បែងដែលកំពុងចាក់ភ្នាល់ស៊ីសង ជល់មាន់ តាមទូរទស្សន៍ អនឡាញ មួយកន្លែង ស្ថិតនៅ ភូមិ មណ្ឌលបី ដែលទីតាំងបនល្បែងមួយនេះ នៅក្បែរប៉ុស្តិ៍ប៉ូលិស តែម្តង ស្ថិតនៅ ក្នុងសង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប

ខណៈពេលក្រុមអ្នកសារព័ត៌មានបានចុះទៅដល់ផ្តិតរូបភាព គេឃើញមានក្រុមអ្នកញៀនល្បែងជាច្រើនបានក្រោកដើរចេញពីទីតាំងខាងលើបនល្បែងខាងលើនេះ ដោយអ្នកខ្លះមានទឹកមុខពោពេញដោយកំហឹងក្នុងខ្លួនខឹងនិង អ្នកសារព័ត៌មាន ព្រោះតែគេកំពុងភ្នាល់ចាក់សុីសង ត្រូវអ្នកកាន់កាប់ម៉ាសុិន សុីសង បានចុចបិទ ទូរទស្សន៍ចោលតែម្តង ហើយដើរចេញ ចំពោះអ្នកដែលឈ្នះក៏សប្បាយចិត្តត្រេកអរទឹកមុខ ញញឹម ញញេមរលើបរលោងដោយសារតែខ្លួនឈ្នះល្បែង។ ក្រុមអ្នកសារព័ត៌មាន បានបញ្ជាក់ថា ទីតាំងបនល្បែងភ្នាល់សុីសងនេះ មិនត្រឹមតែក្នុងសង្កាត់ស្លក្រាម នេះទេ គឺមាន ដូចជា សង្កាត់ គោកចក ខាងកើតផ្សារដើមក្រឡាញ់ ជ្រកក្នុង តារាងបាលទះ និង មានភ្នាល់ សុីសង បុក បៀយា ដាក់ប្រាក់ និង ល្បែងបៀរ ផងដែរ និង មានល្បែងភ្នាល់សុីសង ជល់មាន់ តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងទៀត ដូចជាសង្កាត់ ស្វាយដង្គំ សង្កាត់សាលាកំរើក និង សង្កាត់ផ្សេងៗទៀត ក្នុងក្រុងសៀមរាប ដែលល្បែងសុីសងទាំងនេះពួកគេនាំគ្នាសំងំ លេងភ្នាល់ចាក់សុីសង តាមហាងកាហ្វេ និង តារាងបាលទះ តូបលក់ចាប់ហួយផ្សេងៗ។ល   ប្រភពពីអ្នកបញ្ជាកាន់ទូរទស្សន៍ សម្រាប់អោយអ្នកញៀនល្បែងភ្នាល់ឬចាក់ទីតាំងនីមួយៗ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងស្រុកថា មេធំរបស់គេគឺឈ្មោះ ខ្លា ដែលអ្នសារកព័ត៌មាន ទាំងនោះចាត់ទុកថា ឈ្មោះខ្លា នេះគ្រាន់តែជារហ័សនាម សម្រាប់បក្សពួកគេ  ពង្រីក ពង្រាយ ទីតាំងបើកល្បែងដើម្បី រកសុី សម្រាប់ផលប្រយោជន៍ ពួកគេតែប៉ុណ្ណោះ មិនដឹងខ្លាឬតោនោះនៅឯណានោះទេ ប្រជាពលរដ្ឋដែលបានតាមដានឃ្លីបវីដេអូ ដែល ក្រុមអ្នកសារព័ត៌មាន ក្នុងស្រុក ចុះទៅផ្តិតរូបភាពទីតាំងល្បែង ខាងលើ បានលើកឡើងថា សូម្បីតែពាក្យថា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលរាជរដ្ឋាភិបាល និង ក្រសួងមហាផ្ទៃបានដាក់ ចេញ ដូចបាត់ស្រមោលចេញពីផែនដីអញ្ចឹង ដែលក្រុមបើកអោយមានល្បែងសុីសងមិនខ្វល់ទល់តែសោះ ហើយសមត្ថកិច្ចក៏មិនមានចំណាត់ការទៅលើពួកគេឡើយ សូមបញ្ជាក់ថា បនល្បែងជល់មាន់ អនឡាញ ជាច្រើន និង ល្បែងឆ្នោតឬល្បែងកន្ទុយលេខនៅក្នុងសុក្រក្រុងខេត្តសៀមរាប គឺទីតាំងនីមួយៗ ដែលបានបើកល្បែងទាំងនេះ អ្នកមើលការខុសត្រូវគឺពួកគេអះអាងថា មេខ្លាជាមេធំដូចៗគ្នា រាប់ឆ្នាំមកហើយ ពលរដ្ឋបានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងជល់មាន់ តាមទូរទស្សន៍ អនឡាញ ខុសច្បាប់ នៅចំណុចខាងលើ និយាយរួមក្រុងសៀមរាប យើង បានបើកដំណើរការយ៉ាងពេញបន្ទុក (ពោល)គឺ បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និង បង្ក្រាបឡេីយ ត្រង់ចំណុច នេះ ដែលធ្វើអោយគេសង្ស័យថា៖ទីតាំងល្បែងមួយចំនួននេះនៅក្នុងក្រុងទេសចរណ៍អង្គរយើងមួយនេះ សង្ស័យ ប្រហែលជាឆ្នាំងបាយ របស់អាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋាន ផងក៍មិនដឹង ទើបមិនឃើញបង្ក្រាប់បិទនោះទេ

ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅក្នុងខឹត្តសៀមរាប បាន សំណូមពរដល់ លោកឧត្តមសេនីយ៍ ទោ ហួត សុធី ស្នងការខេត្តសៀមរាប លោក ដា ចំរើន អធិការក្រុង លោកឧត្តមសេនីយ៍ ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក នួន ពុទ្ធារ៉ាអភិបាលក្រុង ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ត្រូវតែសហការួមគ្នាកំចាត់ បនល្បែងសុីសងទាំងនេះអោយអស់ ដែលកំពុងរីករាលដាល កើតឡើងលើទឹកដីអង្គរ យើង និង វែកមុខ បកស្បែកមេខ្លោងរហ័សនាមខ្លាឬតោដែលប្រើរហ័សនាមដើម្បីបង្កើតបនល្បែងនេះឡើងនាំអោយក្រុមអ្នកញៀនល្បែងគៀងគរនាំគ្នាចូលលេងចាក់ភ្នាល់សុីសងជារៀងរាល់ថ្ងៃ ដោយមិនញញើតច្បាប់សោះឡើយ ធ្វើបាបចិត្តប្រពន្ធកូនៗ ព្រោះតែវកនិងល្បែងសុីសងទាំងនេះតែម្តង ដែលទង្វើនេះបង្ករភាពអសន្តិសុខដល់ប្រជាពលរដ្ឋស្លូតត្រង់រស់នៅដែលមានបនល្បែងនៅជុំវិញ៕វគ្គ១

You might like

Leave a Reply

Your email address will not be published. Required fields are marked *