ចេញផ្សាយ៖ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦
សៀមរាប៖ នៅរសៀលថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៤និង០០ នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំគណៈស្នងការ ទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយក្រុមបញ្ញវន្តក្មេងអាដិន–ណៅអ៊ែរ ((Adenauer Young Scholars for Excellence ) របស់ មូលនិធិខុនរ៉ាដអាដិណៅអ៊ែរ ( (Konrad-Adenauer-Stiftung ) ។
ជាកិច្ចចាប់ផ្ដើម លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានមានមតិស្វាគមន៍យ៉ាងកក់ក្ដៅ និងរៀបរាប់ដោយសង្ខេប អំពីសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ដែលសម្រេចបាននាពេលកន្លងមក និងបទពិសោធន៍អំពីការរៀបចំប្រព័ន្ធសន្តិសុខក្នុងខេត្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជូនដល់ក្រុមបញ្ញវន្តក្មេងអាដិន–ណៅអ៊ែរ (AYSE) របស់ មូលនិធិខុនរ៉ាដអាដិណៅអ៊ែរ (KAS) ផងដែរ ។
ក្នុងនោះដែល លោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានផ្ដល់ឱកាសអោយ ក្រុមបញ្ញវន្តក្មេងអាដិន–ណៅអ៊ែរ (AYSE) របស់ មូលនិធិខុនរ៉ាដអាដិណៅអ៊ែរ (KAS) សួរសំនួរផ្សេងៗ ដែលទាក់ទង និងប្រធានបទស្រាវជ្រាវ ដើម្បីជូន លោកឧត្ដមសេនីយ៍ទោ ស្នងការក៏ដូចជា លោកស្នងការរង ទទួលដឹកនាំផែនជំនាញ បកស្រាយចម្ងល់ និង ផ្ដល់នូវអនុសាសន៍ណែនាំបន្ថែមទាក់ទង និងបទពិសោធន៍អំពីការរៀបចំប្រព័ន្ធសន្តិសុខក្នុងខេត្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ផងដែរ ។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ សូមជូនពរដល់ក្រុមបញ្ញវន្តក្មេងអាដិន–ណៅអ៊ែរ (AYSE) របស់ មូលនិធិខុនរ៉ាដអាដិណៅអ៊ែរ (KAS) មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕លុចណាម

