ខេត្តព្រះវិហារ ៖សេក្តីរាយការណ៍ បានអោយដឹងថា បទល្មើសដឹកជញ្ជូនឈើខុសច្បាប់ចេញអំពី សិប្បកម្មនានានៅក្នុងស្រុកត្បែងមានជ័យ ដែលមានមេឈ្មួញជាច្រើនកំពុងធ្វើចរាចរណ៍ យ៉ាងគឃ្លើន តាមដងផ្លូវជាតិ លេខ ៦២ ពីខេត្ត ព្រះវិហារ ឆ្ពោះ ទៅខេត្តកំពង់ធំ ជាងរាល់ថ្ងៃ ចំណែកឯជំនាញ ពាក់ព័ន្ធ សម្ងំស្ងាត់ឆឹង!!
ប្រភព បានលើកឡើង មេឈ្មួញជើងខ្លាំងជាងស្ត្រី ឈ្មោះហម ផល្លា នឹងនិងក្រុមឈ្មួញជាច្រើននាក់ទៀត បានដឹកជញ្ជូនឈើតាម រថយន្ត សាំងយ៉ុងជាច្រើនគ្រឿងបានធ្វើសកម្មភាដោយ មិនញញើតសមត្ថកិច្ចនោះឡើយ ប្រភពច្បាស់ការណ៍មួយបានបន្តឲ្យដឹងថា៖ មេឈ្មួញដ៍ល្បីល្បាញខាងដឹកជញ្ជូនឈើខុសច្បាប់ជាច្រើនរូបនេះ គេសង្ស័យថាមានអ្នកនៅពីក្រោយខ្នងដ៍រឹងមាំ ហើយមើលទៅ ទើបមិនទាន់ ឃើញសមត្ថកិច្ច ចុះបង្រ្កាប។
ដោយឡែកមន្ត្រីពាក់ពន្ធ័ក្នុងខេត្តព្រះវិហារ ចាប់ពីថ្នាក់ស្រុករហូតដល់ថ្នាក់ខេត្តគឺមិនទាន់ឃើញ ប្រើធម៌ក្តៅ យ៉ាងពេញទំហឹង នៅឡើយទេ ក្នុងការ ទប់ស្កាត់បទល្មើស ដឹកជញ្ជូនឈើនេះទេ បើទោះបីមានស្នាក់ការប្រចាំជាច្រើនតាមដងផ្លូវ ជាក់ស្តែង សកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញ ឈ្មោះហម ផល្លា បានធ្វើចរាចរណ៍ ដឹកជញ្ជូនឈើ ចេញអំពី ភូមិពោធិ៍ ស្រុកត្បែងមានជ័យ តាមរថយន្តសាំយ៉ុងហូតមកដល់ ស្រុករវៀង ឆ្ពោះទៅខេត្តកំពង់ធំបានដោយរលូន!
មន្ត្រីអង្គការក្រៅពីរដ្ឋាភិបាល បានសម្ដែងសេចក្ដីព្រួយបារម្ភថា ព្រៃឈើដែលនៅសេសសល់តាមបណ្តាស្រុកនានាក្នុងខេត្តព្រះវិហារ ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យក្នុងពេលឆាប់ៗខាងមុខនេះជាមិនខានឡើយនិងខកចិត្តយ៉ាងខ្លាំង ដែលអាជ្ញាធរពាក់ពន្ធ័ក្នុងខេត្តព្រះវិហារមិនអើពើទៅលើបទល្មើសដែលបានកើតឡើងជាបន្តបន្ទាប់ ។
ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តព្រះវិហារបានសំណូមពរដល់ឯកឧត្តម គឹមរឹទ្ធី! អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នឹងឯកឧត្តម នាយឧត្តមសេនីយ៍ សៅសុខ អគ្គមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេត្តាចាត់វិធានការចំពោះឈ្មួញដែលកំពុងធ្វើសកម្មភាព និង ស្រាវជ្រាវ រក អ្នកនៅក្រោយខ្នងក្រុមឈ្មួញទាំងនេះផង ថាតើក្រុមឈ្មួញទាំងនេះពិតជា មានខ្នងបង្អែកដ៏រឹងមាំ ចាំការពារពីក្រោយខ្នងពិតមែនឬយ៉ាងណា?.៕