ខេត្តសៀមរាប ៖ គេសង្កេតឃើញអាជីវកម្មជីកកាយយកអាចម៌ដីជាច្រើនកន្លែងក្នុងស្រុកជីក្រែងខេត្តសៀមរាប បានបង្ករផលប៉ះពាល់ ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងបំផុត ។ជាក់ស្តែង រណ្តៅដីមួយកន្លែងស្ថិតនៅ ភូមិ ថ្នល់ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានម្ចាស់ ឈ្មោះ រ៉ូ សុផារ៉ា កំពុងជីកកាយយក អាចម៍ដីដឹកទៅដាក់លក់គ្រប់កន្លែងយ៉ាងគគ្រឹកគគ្រែង ក្នុងភូមិ ឃុំ ខាងលើនេះ ដែល
បណ្តាញព័ត៍មាន យើង បានចុះផ្តិតយករូបភាព កាលពីវេលាម៉ោង ០២នឹង១១នាទីរសៀល កាលពីថ្ងៃ១២ខែកុម្ភៈឆ្នាំ២០២៣នេះ ដើម្បីរាយការណ៍ជូនអាជ្ញាធរមូលរដ្ឋាន បានជ្រាប់ យោងតាមការរៀបរាប់ ពីប្រជាពលរដ្ឋ ដែលរស់នៅទីនោះបានឲ្យដឹងថា៖ ក្រុមអ្នកដឹកដី ទាំងនោះមិនសូវគោរព ច្បាប់តាមការណែនាំរបស់អាជ្ញាធរឡើយ ការដឹកជញ្ជូនដោយមិនមានការគ្របអោយបានត្រឹមត្រូវ បណ្តាលអោយមានធ្លាក់អាចម៍ដី ពាស់ពេញតាមដងផ្លូវ ជាតិលេខ៦Aដែល តំបន់ភ្ញៀវ ទេសចរណ៍ ឆ្លងកាត់ ចូលមកទស្សនាកំសាន្ត ក្រុងសៀមរាប អង្គរ ពិសេសជាងនេះ ថែមទាំងមិនមានការ ស្រោចទឹកជៀសវាង មានដីហុយទៅលើប្រជាពលរដ្ឋ នៅក្នុងទីប្រជុំជន ផងដែរបង្ករប៉ះពាល់សុខភាពក្មេងសិស្សសលាតូចៗ ។ នៅថ្ងៃទីដដែរក្រុមការងារ បានរាយការណ៍ជូន លោក បូរ ម៉េងទ្រី អភិបាលស្រុកជីក្រែង ដែលទើបតែនឹងឡើងកាន់ដំណែងថ្មីៗនេះ តែលោកបានប្រាប់ថា៖ជាប់រវល់ប្រជុំ ការជីកយកអាចម៍ដីលក់ខាងលើនេះ បណ្តាញព័ត៍មាន យើង នូវមិនទាន់ដឹងថា ម្ចាស់គ្រឿងចក្រ មានច្បាប់អនុញ្ញាត្តិគ្រប់គ្រាន់ ដែលឬទេ គ្រប់ការងារយើងព្យាយាម សុំការបកស្រាយពីសាមុីម្ចាស់អាជីវកម្ម តែត្រូវម្ចាស់អាជីវកម្មបានព្យាយាមគេចវេសមិនបកស្រាយឡើយ ។
ប្រជាពលរដ្ឋទូរទាំងស្រុកជីក្រែងទទូចស្នើសុំ លោក បូរ ម៉េងទ្រី អភិបាលស្រុកជីក្រែង ពិនិត្យទៅលើក្រុមម្ចាស់គ្រឿងចក្រទូរទាំងស្រុកជីក្រែងដែលកំពុងធ្វើអាជីវកម្មជីកយកអាចម៍ដីលក់ ព្រោះបច្ចុប្បន្ននេះ ក្រុមម្ចាស់គ្រឿងចក្រតែងតែមិនសូវគោរពតាមការណែនាំ របស់អាជ្ញាធរ ឡើយមិនថាទីប្រជុំជន និង មានកម្មវិធីបុណ្យទាន់។ល។ គឺបង្ករប៉ះពាលយ៉ាងខ្លាំង ដល់ពួកគាត់ ដូច្នេះសូមលោកអភិបាលមេត្តាជ្រាប់ ៕
អង្គភាពយើងផ្សាយរិះគន់សន្ថបនានឹងចូលរួមក្នុងសង្គុមដើម្បីលើស្ទួយសង្គមជាតិ ជូនថ្នាក់ដឹកនាំអោយបានជ្រាប់ តែប៉ុណ្ណោះ៕