ខេត្តសៀមរាប ៖ គ្រឿងចក្រជីកបកដីស្រែមួយកន្លែងកំន្លែងជីកយកអាចម៍ដឹកយកទៅលក់គ្រប់ទីកន្លែងប៉ុន្ថែការអនុវត្តជីកយកដីនេះស្ថិតក្នុង ឃុំគោកត្រាច ក្រុងខេត្តសៀមរាប។ប្រភពពីប្រជាពលរដ្ឋនៅទីនោះបានសម្តែងការព្រួយបារម្ភចំពោះបញ្ហាឡានដឹកដីមិនបានក្របឲ្យបានត្រឹមត្រូវ ហើយធ្លាក់អាចម៍ដីពេញតែផ្លូវថែមទៀត។
ពាក់ពន្ធ័នឹងកណីខាងលើនេះដែលកាលពីព្រឹកមិញនេះបណ្តាញព័ត៍មានបានធ្វើការទំនាក់ទំនងទៅម្ចាស់គ្រឿងចាក់ឈ្មោះស្ងួន លក ដើម្បីសាកសួរចំពោះទីតាំងដែលអាជីវកម្មកំពុងជីកយកអាចម៌ដី ថាតើមានច្បាប់អនុញ្ញាតដែរឬទេ? ប៉ុន្តែលោកក៏បានឆ្លើយមកវិញថាលោកមានច្បាប់អនុញ្ញាត។
ដូច្នេះហើយក្រុមការងារយើងក៏បានសុំមើលច្បាប់អនុញ្ញាតចេញដោយរដ្ឋបាលស្រុកប្រាសាទបាគង ប៉ុន្តែច្បាប់អនុញ្ញានេះបានផុតកំណត់កាលពីថ្ងៃទី១៦ ១២ ២០២២ ប៉ុន្តែលោកនៅតែបន្តដាក់គ្រឿងចក្រចូលទៅកាយបកដីបានដដែល។
ជាក់ស្ដែងក្រុមការងារយើងក៏បានធ្វើការទំនាក់ទំនងទៅលោកសូផ្លាតុងអភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង ថាតើលោកមានបានជ្រាបអំពីបញ្ហានេះដែរឬទេ?ក៏ប៉ុន្តែខលចូលជាច្រើនជាច្រើនដងមិនមានអ្នកលើក។
ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរពាក់ពន្ធ័ទាំងអស់ជាពិសេសឯកឧត្តទៀសីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាបគួរមានវិធានការពិនិត្យទៅលើរណ្តៅជីកកាយបកដីស្រែនេះផងទាន
ក្រុមការងារយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺ24 ពាក់ព័ន្ធនឹងការរិះគន់ខាងលើអំពីសំណាក់ម្ចាស់គ្រឿងចាក់រៀបរាប់ម៉ោងធ្វើការ /ទំនាក់ទំនង 0882718176