ខេត្តត្បូងឃ្មុំ ៖សូមបញ្ជាក់ច្បាស់ៗថាកាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះយោងតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ខាតមួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឲ្យខានតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ក្រោយពីរអង្គភាពសារព័ត៌មានយើងបានធ្វើការផ្សព្វផ្សាយទៅលើកាសុីណូដ៏ធំមួយនៅច្រកព្រំដែនដា នៅចំណុចទីតាំង ភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានស្លាកយាយហោ កាស៊ីណូដូងប្រាំពីដដើម ក៌ដូចជាការជូនដំណឹងទៅដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំផងដែរ ក្នុងករណីកាសុីណូខាងលើបានបើកលេងល្បែងជាច្រើនប្រភេទដូចជាបញ្ជាល់មាន់ផ្លែដែក បៀរ អាប៉ោង និងល្បែងជាច្រើនប្រភេទផ្សេងទៀតស្រេចតែតាមចំណង់ពលរដ្ឋខ្មែរចូលចិត្តលេងយ៉ាងគគ្រឹកគគ្រេង ដោយប្រើមធ្យោបាយផ្ទល់ខ្លួនសុទ្ធតែរថយន្តទំនើបៗនិងមានស្លាកលេខ កម្ពុជាយើងផងដែរ និងមានម៉ូតូជាច្រើនគ្រឿង សុទ្ធតែស្លាកលេខកម្ពុជាយើងនៅចំណុចទីតាំង ភូមិដា ឃុំដា ស្រុកមេមត់ដោយមានមេការជាអ្នកគៀងគរពលរដ្ឋខ្មែរពីរទីជិតទីឆ្ងាយឲ្យចូលមកលេងបើតៃកុងរថយន្តឈ្នួលវិញបានប្រាក់កំស្យុងថែមទៀតផងដោយគ្មានញញើតសមត្ថកិច្ចក្នុងមូលដ្ឋានដូចជាលោកអភិបាលនៃគណ:អភិបាលស្រុករួមទាំងកម្លាំងទាំង៣ប្រភេទនៅចំណុចភូមិដា ឃុំដា ស្រុកមេមត់និងផ្ទុយទៅនិងច្បាប់នៃក្រសួងមហាផ្ទៃបានដាក់មកឲ្យនោះពោលមួយវិញទៀតហ៊ានប្រឆាំងទៅនិងបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថែមទៀតចំណុចត្រង់នេះដោយគេដាក់ការសង្ស័យថាម្ចាស់កាសុីណូ((ដូងប្រាំពីដដើម)))ដែលមានមេការឈ្មោះ តា លឹមបានដាក់ថ្នាំប៉ារ៉ាសេតតាម៉ុលឲ្យលេបជ្រុលទើបត្រជាក់ភ្នែកមើលមិនឃើញក្បួនរថយន្តនិងម៉ូតូអ្នកញៀនល្បែងចូលលេងល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ ក្នុងមូលដ្ឋានរបស់ខ្លួន ហើយមានអ្នកចូលរួមលេងល្បែង បញ្ជាល់មាន់ យ៉ាងពពាក់ពពូន ស្រែកហ៊ោកញ្ជៀវ នៅជិតច្រកទ្វារព្រំដែនដា បង្កប់ក្នុងកាស៊ីណូ ដូងប្រាំពីដើមហើយមើលមិនឃើញស្លាកលេខរថយន្តនិងម៉ូតូរាប់សិបគ្រឿងក្នុងមួយថ្ងៃបែបនេះរវល់តែដេកលង់លក់ភ្លេចតួនាទីរបស់ខ្លួនមិនបានចុះត្រួតពិនិត្យមើលកាសុីណូខាងលើនិងរាយការណ៌ជូនថ្នាក់លើទើបបណ្តែតបណ្តោយឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យបែបនេះ។
ជាក់ស្តែងនៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២២នេះការផ្សព្វផ្សាយក៌ដូចជាជូនដំណឹងរបស់អង្គភាពយើងនេះជាលើកទី៣ហើយទៅដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំចំពោះបញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថ្នាក់ស្រុកពិតជាមានភាពកំសោយហើយកំពង់រក្សារភាពស្ងៀមស្ងាត់ហ៊ានផ្ទុយទៅនិងអានុសាសន៍សម្តេចតេជោ ហ៊ុន សែន បានចេញចរាចរណ៍ថ្មីៗ ណែនាំឲ្យបិទល្បែងគ្រប់ប្រភេទ ទូរទាំងប្រទេសដែលខុសច្បាប់ បែរជាម្ចាស់កាស៊ីណូ ដូងប្រាំពីដើម ហ៊ានផ្គើនបទបញ្ជា ប្រមុខថ្នាក់ដឹកនាំកម្ពុជាទៅវិញ ។
ប្រជាពលរដ្ឋក៌ដូចជាប្តីឬប្រពន្ធដែលមិនអ្នកញៀននិងល្បែងដែលរស់នៅក្នុងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានការព្រួយបារម្មណ៍ ពីសុវត្ថិភាពគ្រួសារក៌ដូចជាបារម្មរណ៌កើតមាននៅចោលួចចោប្លន់និងអំពើរហឹង្សារកើតមានឡើងថ្ងៃណាមួយដែលផ្តើមចេញពីរកាសុីណូខាងលើនេះយ៉ាងណាមិញ ប្រជាពលរដ្ឋជាច្រើន នៅតែទទូចស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានជាពិសេសនោះសូមណូមពរដល់ឯកឧត្តម ជាម ចន្ទសោភ័ណ្ឌជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំក៌ដូចជាមួយនឹងលោក ម៉ុន មាគ៌ាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំទើបឡើងកាន់តំណែងថ្មីសូមមេត្តាជួយចាត់មន្ត្រីក្រោមឱវាទ ចុះបង្ក្រាបឬមានវិធានការណាមួយចំពោះទីតាំងល្បែងស៊ីសងបំពានច្បាប់ខាងលើនេះផងទានព្រោះអ្នកសារព័ត៌មានមិនមែនជាសមត្ថកិច្ចនោះទេ?ចុះយកតែព័ត៌មានពិតរបាយការណ៌ជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីឈានទៅរកកំណត់អត្តសញ្ញាណច្បាស់លាស់ផងដែរ។
សូមបញ្ជាក់ថាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិកាលកន្លងមកធ្លាប់ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីគ្រប់លំ ដាប់ថ្នាក់និងកម្លាំងមូលដ្ឋានដែលខ្លួនគ្រប់គ្រងត្រូវបង្ក្រាបរាល់បទល្មើស ល្បែងស៊ីគ្រប់ប្រភេទស្របតាមគោល នយោបាយ ភូមិ ឃំុមានសុវត្តិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យអនុវត្តនោះ ចំពោះភាពមិនប្រក្រត្រី របស់បុគ្គលដែលហ៊ាន