ទីតាំងបនល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ កណ្តាលក្រុងតាខ្មៅ លោក យី វណ្ណដា និង លោកឃឹម សំភារ សង្ស័យទទួលបានលាបសក្ការៈពីម្ចាស់ទីតាំងទើបមិនបង្រ្កាប??

កណ្តាល៖ ទីតាំងបនល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ឋអនឡាញ មួយកន្លែង ស្ថិតនៅ ក្នុងភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកដំណើរការឡើងវិញហើយ ក្នុងនោះក្រុមអ្នកញៀនល្បែង បានផ្តុំគ្នាចូលទៅលេង ដូចបុណ្យហែរកឋិនអញ្ចឹង។

 

ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចក្រុងតាខ្មៅ ដែលដឹកនាំដោយលោក យី វណ្ណដា អធិការក្រុងតាខ្មៅ និងលោក ឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅ បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីនៅទូទាំងប្រទេស។

 

សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

 

ប្រភពពីប្រជាពលរដ្ឋនៅក្នុងសង្កាត់កំពង់សំណាញ់ បានលើកឡើងថា មូលហេតុដែលលោក យីវណ្ណដា និងលោក ឃឹម សំភារ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ចំពោះបនល្បែងខាងលើនេះហើយថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោទៀតសោធន៌ សង្ស័យ អាចនិងត្រូវថ្នាំសណ្តំមេបនល្បែងល្បែងខាងលើនេះ អាចជាឆ្នាំងបាយរបស់ពួកគាត់ទៀតផង ទើបបានជាពួកគាត់បាននាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះនោះ។

 

ពាក់ព័ន្ធនិងករណីខាងលើនេះ ប្រជាពលរដ្ឋសូមសណូមពរទៅលោក ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល និងលោក គង់ សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល មេត្តាមានវិធានការបង្ក្រាបបទល្មើសល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធអនឡាញខាងលើ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន នេះផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *