ខេត្តសៀមរាប ៖បញ្ហាហ្គេមអនឡាញក្រុងសៀមរាបយើងស្ងាត់បានមួយប្រព្រិចភ្នែកតែប៉ុណ្ណោះពេលនេះរើកក្រើកឡើងវិញ អាចនឹងប្រសើរឡើងកើនជាងមុន ទោះបីជាមានការហាមបិទពីសំណាក់ប្រមុខថ្នាក់ដឹកនាំយ៉ាងណាក៏ដោយ ពេលនេះគេបានឃើញកន្លែងបើកលេងល្បែងសុីសងតាម អនឡាញ ដ៍ធំមួយកន្លែង ស្ថិតនៅចំណុច ផ្លូវបាកខែង ភូមិ តាភុល ក្នុងសង្កាត់ ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប បើលេងឡើងវិញ នឹងមានមនុស្សជាច្រើន កុករ ចូលលេងភ្នាល់សុីសង ដូចមិនខ្លាចនៅអនុសាសន៍ របស់សម្តេច ដែលបានអោយកងកម្លាំងទូរទាំងប្រទេសត្រូវតែបង្ក្រាបនិងទប់ស្កាត់អោយបានហើយមិនអោយបន្តបើកលេងតទៅទៀតនោះទេ ។
យោង តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានថ្លែងប្រាប់បណ្តាញព័ត៍មានឲ្យដឹងថា ទីតាំងខាងលើនេះ បានបើកលេងមានមនុស្សជាច្រើនចេញចូលមកលេងមានទាំងក្មេង ចាស់និងមនុស្ស វ័យ ជំទង់ចូលលេង ភ្នាល់លុយ យ៉ាង គឃ្លើនតែម្ដង តែគេមិនបានស្គាល់ម្ចាស់ទីតាំងនេះនៅឡើយ ហើយគេសណ្ថានថាអាចមានមន្ដ្រីធំៗគ្រាក់ៗកាង
នៅពីក្រោយ ខ្នង ដើម្បីឲ្យ ដំណើរការយ៉ាងរលូនផងដែរ ។ ដោយ សារតែមានមន្ដ្រីធំៗ គ្រាក់ៗ នៅពីក្រោយខ្នងបែបនេះ ហើយ ទើប ម្ចាស់ទីតាំង ហ៊ាន បើក យ៉ាងសេរី តែម្ដង ដែលមិនខ្លាច អ្វីទាំង អស់ទោះបីបទបញ្ជា ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបញ្ជា បិទល្បែងស៊ីសង យ៉ាង ដាច់អលង្កាតែម្ដង ។ សូមជម្រាបជូន ថា កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បាន បង្ហោះសារជា សំឡេងដែល មានរយៈពេល ជាង ២១ នាទី នៅលើទំព័រ ហ្វេសប៊ុកផ្លូវការ របស់សម្ដេច ដោយ បានបញ្ជា យ៉ាងម៉ឺងម៉ាត់ទៅកាន់មន្ត្រី ថ្នាក់ក្រោម ជាតិ និង អាជ្ញាធរ ពាក់ព័ន្ធ ឱ្យបង្ក្រាប ឱ្យអស់នូវ ល្បែង ស៊ី សង ខុស ច្បាប់ ខណៈសកម្មភាព បើកល្បែងស៊ីសង ដែល ជ្រក ក្រោមស្លាកល្បែង ឡូតូ និងមានអាជ្ញាបណ្ណ ស្របច្បាប់ បាន រីករាលដាលនៅ តាមហាង កាហ្វេ និង ហាងគុយទាវ ជាដើម។ ក្នុងនោះ ផងដែរ សម្ដេច ក៏បានបញ្ជា អាជ្ញាធរ ឱ្យបិទ ហាង រក ស៊ី ណាដែលនៅតែបន្ត បើកល្បែង ស៊ីសង ទាំងនោះឱ្យ បាន ជាដាច់ខាត ប្រសិន បើ រក ឃើញនោះ។ សម្ដេច តេជោ នាយករដ្ឋមន្ដ្រីបានថ្លែងថា ៖ ខ្ញុំ គិតថា កន្លែង លេងល្បែង មួយចំនួន មិនមែនមន្ត្រី មូលដ្ឋានមិន ដឹងនោះ ទេទាំងកម្លាំង នគរបាល ឬ អាវុធហត្ថ ឬមន្ត្រី រដ្ឋបាល របស់ យើង។ ក៏ប៉ុន្តែបញ្ហា ស្ថិតនៅត្រង់ថាអស់ លោកមាន ឆន្ទៈ ធ្វើ ឬ មិន ធ្វើ ឬ ក៏ កន្លែងនោះជាទីកន្លែង រកប្រាក់របស់ អស់ លោក។ នេះជាចំណុចដែលខ្ញុំគួរ តែត្រូវ និយាយដោយ ត្រង់ៗទៅកាន់ អស់លោកតែម្តង ។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ ធ្ងន់ថា៖ ខ្ញុំ មិនញញើត ដៃជាមួយការដកចោល ដកចេញ ពីមុខតំណែង ជាមួយ អភិ បាល ខេត្ត ឬអភិបាល រង ឬ អភិបាល ស្រុក ឬក៏ឋានៈ នាយ ទាហាន នគរបាល អាវុធហត្ថ ចាប់ពី ស័ក្កិ ប្រាំ ឡើង លើ ខ្ញុំ នឹង ចេញ អនុក្រឹត្យ ដើម្បី បញ្ចប់ ភារកិច្ច ចោល តែម្តង ។
ទាក់ទិន នឹងបញ្ហា ខាងលើនេះ ប្រជាពលរដ្ឋ សូមសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ក្នុងក្រុងសៀមរាប ជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក តេង ចាន់ណាត ស្នងការខេត្តសៀមរាប មេត្តា ចុះត្រួតពិនិត្យទីតាំង បទល្មើសល្បែងសុីសងខាងលើនេះផងទាន ៕