ខេត្តព្រះវិហារ៖ សេចក្តីរាយការណ៍ថាៈ តំណាងក្រុមហ៊ុន”ភីអិនធី PNT”កំពុងកៀងគរ ពលរដ្ឋនៅស្រុករវៀង ខេត្តព្រះវិហារ ឱ្យសម្រុកនាំគ្នា ចូលកាប់បំផ្លាញ”ព្រៃឡង់”លាន់សូរទ្រហឹងពេញព្រៃ ដើម្បីដឹកជញ្ជូនឈើ មកលក់ឱ្យក្រុមហ៊ុន”ភីអិនធី PNT”យ៉ាងអនាធិបតេយ្យបំផុត!។
សូមជម្រាបថាៈ ទីតាំងដីសម្បទានរបស់ក្រុមហ៊ុន”ភីអិនធី PNT”ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។
សេចក្ដីរាយការណ៍បានឱ្យ«ក្រុមកាងារយើង»ដឹងថាៈ រាល់ថ្ងៃនេះក្រុមហ៊ុន”ភីអិនធី PNT”បានដាក់កម្លាំងឱ្យឈរជើង ចាំប្រមូលទិញឈើប្រភេទលេខ២ មានដូចជា«សុក្រម ឈ្លិច ផ្ចិក ស្រឡៅ និងឈើក្រហម» ដែលមានប្រវែង វែងៗ។
សម្រាប់រៀបដាក់លើរថយន្តយីឌុប ដើម្បីយកទៅចែកចាយ តាមដេប៉ូឈើនានា ទូទាំងប្រទេស!។
ព្រោះតែមាន ក្រុមហ៊ុន ឈរជើងចាំទិញឈើទ្រង់ទ្រាយធំ និងក្រោមការសម្របសម្រួល ធានាសុវត្ថិភាព ដល់ក្រុមពលរដ្ឋ ដែលចូលកាប់បំផ្លាញព្រៃឡង់.!។
ជាហេតុនាំឱ្យ ពលរដ្ឋ នៅស្រុករវៀងសម្រុកនាំគ្នាវេច បាយកញ្ចប់ កាន់ម៉ាស៊ីនត្រង់ស៊ីន័រ គ្រប់ដៃ បើកគោយន្ត។
ចូលកាប់បំផ្លាញព្រៃឈើនៅតំបន់”ព្រៃឡង់”ត្រង់ចំណុច«បុស្សរាំង.ក្បាលដំរី.ស្រែកណ្តាល.អូរអាចម៍ដែក.ភូមិចាស់.ភ្នំចោត.ប្រាសាទគោល.ព្រៃស្រឡៅ និងស្រែតាង៉ុត»ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងក្នុងភូមិសាស្ត្រស្រុករវៀង ខេត្តព្រះវិហារ យ៉ាងរង្គាល លាន់សូរទ្រហឹងរំពងពេញព្រៃ..!។
ខណៈមន្ត្រីជំនាញ បានរក្សាភាពស្ងៀមស្ងាត់ មើលមិនឃើញ ស្ដាប់មិនឮ ស្រវាំងភ្នែកងាប់ ត្រចៀកស្លូក!។
ក្នុងនោះនៅពេលកាប់ រលំដើមឈើធំៗបានហើយ ពួកគេនឹងពុះច្រៀកចេញជាឈើហ៊ុបធំៗ រួចលើកដាក់លើគោយន្ត ឬអូសចេញមកក្រៅ ដើម្បីកាត់ច្រៀកចេញជាគ្រឿងផ្លាន។
បន្ទាប់ពីអារច្រៀករួចហើយ ក្រុមពលរដ្ឋ និងដឹកជញ្ជូនមកលក់ឱ្យក្រុមហ៊ុន”ភីអិនធី PNT”ដែលកំពុងឈរជើង ចាំប្រមូលទិញឈើ និងស្តុកឈើ ត្រង់ចំណុចខាងលើ!។
ក្នុងនោះក្រុមហ៊ុន”ភីអិនធី PNT”បន្តលើកឈើទាំងនោះ ដាក់ចូលរថយន្តយីឌុប ដោយដឹកឆ្លងកាត់ ស្រុកសណ្ដាន់ ចេញទៅខេត្តកំពង់ធំ និងធ្វើចែកចាយ តាមបណ្ដា រាជធានីខេត្ត យ៉ាងរំភើយ.!។
សកម្មភាព នៃការកាប់បំផ្លាញ”ព្រៃឡង់”ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងស្រុករវៀង ដើម្បីដឹកជញ្ជូនឈើ មកលក់ឱ្យក្រុមហ៊ុន”ភីអិនធី PNT”នៅស្រុករវៀងនេះដែរ។
គឺបានកើតឡើងជាយូមកហើយ ប៉ុន្តែទើបនឹងកក្រើក នៅកំឡុង ខែវិច្ឆិកា ឆ្នាំ២០២២។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ នៅរសៀលថ្ងៃទី២៤.១១.២០២២«ដើមរាំង»បានព្យាយាមសុំការបកស្រាយពីលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ប៉ុន្តែទូរស័ព្ទចូលហើយលោកមិនទទួល!។
រីឯលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ក៏មិនលើកទូរស័ព្ទដូចគ្នា!។
ចំណែកលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ បាននិយាយយ៉ាងខ្លីថា”ខ្ញុំជាប់នៅជាមួយមេខេត្ត”រួចក៍ចុចបិទទូរស័ព្ទ។
ជុំវិញករណីនេះ កាលពីយប់ទី២២.១១.២០២២ អ្នកកាសែត ចំនួន៣នាក់ ត្រូវបានចាប់ឃុំខ្លួនពីបទ កំហែងយក លុយជាង២.០០០ដុល្លារ ជាថ្នូរនិងមិនផ្សាយព័ត៌មាន រាល់បទល្មើសព្រៃឈើខាងលើ!។
ទោះជាយ៉ាងណាក្ដីៈ មហាជនសូមស្នើដល់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារជាពិសេស នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ មេត្តាចាត់វិធានការទប់ស្កាត់ និងបង្ក្រាប រាល់ការកាប់បំផ្លាញ”ព្រៃឡង់”ការដឹកជញ្ជូនឈើ.ការឈរជើងចាំប្រមូលទិញឈើ.និងការដឹកជញ្ជូនឈើទ្រង់ទ្រាយធំ ចេញពីក្រុមហ៊ុន”ភីអិនធី PNT” ឆ្លងកាត់ស្រុកសណ្ដាន់ ចេញទៅខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេង