មេឈ្មួញបំផ្លាញ់ ព្រៃឈើឈ្មោះ ចែឡែន កំពុងគ្រុបទឹកក្នុងមុខជំនួញដឹកជញ្ជូនគ្រឿងគ្រែ បង្កប់ឈើខុសច្បាប់ចេញពី ស្រុកជ័យសែន ស្របពេលអភិបាលខេត្តកំពុងតែអោយមន្ត្រីជំនាញទប់ស្កាត់..!

ខេត្តព្រះវិហារ ៖ សព្វថ្ងៃគេសង្កេតឃើញនៃ ការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីស្រុកជ័យសែន ឆ្លងកាត់ តាមផ្លូវជាតិ លេខ62 ដែលមានមេឈ្មួញជាស្ត្រី ម្នាក់ឈ្មោះ ចែឡែង បាននឹងកំពុងធ្វើការដឹកជញ្ជូនឈើតាមរថយន្តសាំងយ៉ុង ដែលមានស្លាកលេខ ភ្នំពេញ 2AS 4476 ..ចូលទៅខេត្តកំពង់ធំដោយមិនញញើតឯកឧត្តមអភិបាលខេត្តនោះទេ។

យោងសេចក្តីការណ៍បានឲ្យដឹងថា៖ឈ្មួញឈ្មោះចែឡែន ! បានសម្រុកដឹកជញ្ជូនឈើយ៉ាងគឃ្លើនព្រោះគ្មានមន្រ្តីជំនាញឬសមត្ថកិច្ចណាត្រួតពិនិត្យឲ្យបានត្រឹមត្រូវនិងបង្ក្រាបនោះទេឈ្មួញរូបនេះគិតតែពីខំដឹកជញ្ជូន ឈើជារាងរាល់ថ្ងៃ។

ជាក់ស្តែង នាព្រឹកថ្ងៃទី១១ វេលាម៉ោង9:11អង្គភាពសារព័ត៌មានយើងក៏បានរាយការណ៍ជូនលោកស៊ុំ ស៊ីវត្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង លោកក៏បានបញ្ជាក់ថាលោកមិនបាននៅកន្លែងទេ លោកមកភ្នំពេញដើម្បីព្យាបាលជំងឺ។

បើទោះបីជាឯកឧត្តមបានមានប្រសាសន៍ដ៍មឹងម៉ាត់ក៍ស្រ្តីជើងចាស់មេឈ្មួញឈើឈ្មោះចែឡែន! មិនចាប់អារម្មណ៍ទៅលើប្រសាសន៍នេះនោះទេថែមទាំងដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងពណ៌សមួយគ្រឿងពាក់ស្លាក ភ្នំពេញ 2AS 4476 ធ្វើចរាណ៍តាមផ្លូវលេខ62 លើសដើមពុំមានការទប់ស្កាត់ចំពោះការដឹកជញ្ជូនរបស់មេឈ្មួញម្នាក់នេះនោះទេ។

ហេតុដូចនេះពលរដ្ឋ សង្ឃឹមថា ឯកឧត្តមគឹមរឹទ្ធីអភិបាលខេត្តព្រះវិហារមិនគួរបណ្ដែតបណ្ដោយឲ្យមេឈ្មួញរូបនេះធ្វើអ្វីៗតាមតែអំពើចិត្តឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *