កាស៊ីណូភ្នំដិន កំពុងតែកាក់កបខ្លាំងដោយសារក្រុមអ្នកញៀនល្បែងទាំងទីជិត ទីឆ្ងាយ កំពុងតែសម្រុកមចូលលេងល្បែងស៊ីសងមាន់ជល់ ឡើងគគ្រឹកគគ្រេង

ខេត្តតាកែវ ៖កាស៊ីណូភ្នំដិន ដែលមានយីហោ ថបដាយអឹមុិនភ្នំដិន កាស៊ីណូ (Top Diamond Casino) ស្ថិតនៅក្នុង ភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ កំពុងតែ អូសទាញក្រុមអ្នកញៀនល្បែងជល់មាន់ យ៉ាងច្រើនកុះករ ឲ្យចូលលេងយ៉ាងសេរី ដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពង់

ប្រភពទទួលលួចបង្ហើបអោយដឹងថា ក្នុងមួយរយៈពេលនេះ គេឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរ នាំគ្នាមកលេង ល្បែងមាន់ជល់ នៅទីតាំងខាងលើនេះយ៉ាងច្រើនកោះករ ដោយកន្លែងផ្ញើរថយន្ដនិងម៉ូតូ តាំងពីខាងក្នុងហៀរ មកដល់ខាងក្រៅ ស្ទើតែរកកន្លែងដាក់គ្មាន ភាគច្រើនគឺសុទ្ធតែប្រជាពលរដ្ឋខ្មែរទាំងអស់ ពីព្រោះទីតាំងខាងលើនេះ មានល្បែងស៊ីសងគ្រប់ប្រភេទមិនថា មាន់ជល់អាប៉ោង យូគី ។(ល)

ក្ដីបារម្ភខ្លាំងបំផុតរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ គឺខ្លាចមានអំពើ លួច ឆក់ ប្លន់ ហិង្សាដោយ ចេតនា ពីព្រោះមូលដ្ឋានណាដែលមានល្បែងស៊ីសងហើយ មូលដ្ឋាននោះគឺគ្មានសុវត្ថិភាពនោះទេ ល្បែងតែងវិនាស ល្បែងនាំមកនៅចោរកម្ម ល្បែងនាំមកនៅខាតទ្រព្យសម្បត្តិ បាត់បង់ការងារ វក់នឹងល្បែងលែងធ្វើការងារអ្វីទាំងអស់។

ដូច្នេះហើយប្រជាពលរដ្ឋ ទទួចស្នើសុំទៅដល់ ឯកឧត្តម អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជាពិសេសលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សុំពិនិត្យឡើងវិញ នៅ កាស៊ីណូមួយកន្លែងនេះ ទទួលស្គាល់ថា ទីតាំងកាស៊ីណូសុទ្ធតែមានច្បាប់ ប៉ុន្តែមិនមានច្បាប់បើកចំហរអោយ ប្រជាពលរដ្ឋខ្មែរចូលលេងដោយសេរីនោះទេ ប៉ុន្តែទីតាំងកាស៊ីណូមួយកន្លែងនេះ កំពុងតែបំពានច្បាប់ហើយ? ដោយបណ្ដែត បណ្ដោយ ឲ្យប្រជាពលរដ្ឋខ្មែរចូលលេង ដោយគ្មានខ្វល់ខ្វាយអំពីច្បាប់នោះទេ ដោយផ្ទុយពីច្បាប់គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យ ដើម្បីឲ្យមូលដ្ឋានភូមិឃុំមានសុវត្ថិភាព ។

គួរបញ្ជាក់ផងដែរ សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់គ្រប់ខេត្ត ក្រុងរាជធានី ទូទាំងប្រទេស ឲ្យអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីអ្នកណា អ្នកនោះត្រូវទទួលខុសត្រូវ។

ជាចុងក្រោយ ប្រជាពលរដ្ឋ ដាក់ក្ដីសង្ឃឹមទៅលើ ឯកឧត្តម អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ប្រាកដនឹងមានវិធានការ ណាមួយមកលើទីតាំងកាស៊ីណូមួយកន្លែងនេះ ដើម្បីទប់ស្កាត់នៅរាល់បទល្មើសនានា ដែលអាចកើតឡើងជាយថាហេតុ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *