(ខេត្តក្រចេះ) ៖សេចក្ដីរាយការណ៍អះអាងថា ក្នុងមួយថ្ងៃមួយថ្ងៃមានឈ្មួញឈើជាច្រើននាក់បានធ្វើសកម្មភាពដឹកឈើចេញពី ភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ដែលសកម្មភាពនេះកើនមានយូណាស់មកហើយ តែគេមិនដែលឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធណាមួយ ចុះទៅបង្ក្រាបនៅឡើយ.!
ប្រភពពីប្រជាពលរដ្ឋបន្តថា ប្រភពបទល្មើសព្រៃឈើនៅក្នុងទឹកដីនៃខេត្តក្រចេះ ដឹកចេញពីទីតាំងខាងលើជារៀងរាល់ថ្ងៃ ដោយមានអ្នកយាមកាងមើលផ្លូវ អ្នកសារព័ត៌មានមិនអាចទៅជិតបាននោះទេ ។ពាក់ព័ន្ធករណីបទល្មើសព្រៃឈើខាងលើនេះ មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានឱ្យដឹងថា ឲកម្លាំងចុះ កន្លងមក គឺមានច្បាប់ពីមេព្រៃ។ដោយឡែកប្រជាពលរដ្ឋរាយការណ៍ថា ខុសច្បាប់។
គិតត្រឹមរសៀលថ្ងៃអង្គារទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ អង្គភាពសារព័ត៌មាន យើង មិនអាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយទេ.?ពីមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើនៃខេត្តក្រចេះ ។
រូបភាពនេះ ពីប្រជាពលរដ្ឋនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះគឺជាសារមួយ គោរពរាយការណ៍ជូនសមត្ថកិច្ច និងថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ មេត្តាត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបទាន់ពេលវេលា។