តើលោក សាល ជានណា? ទើបសមត្ថកិច្ចសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មិនហ៊ានចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ អាប៉ោង បៀ គ្រប់ប្រភេទ.!

ភ្នំពេញ៖ប្រជាពលរដ្ឋកំពុងតែនៅឆ្ងល់ ហេតុអ្វី? ទីតាំងសង្វៀនជល់មាន់ អាប៉ោង បៀ គ្រប់ប្រភេទដុះស្លែ បើកលេងពេញទំហឹង.! នៅទល់មុខ(ម៉ុងឌីយ៉ាល់) ដែលស្ថិតនៅ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានឲ្យដឹងថា៖ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ មានបុគ្គលម្នាក់ ឈ្មោះ សាល រួមនិងគូកន កំពុងបើកសង្វៀនជល់មាន់ អាប៉ោង បៀ បើកលេងយ៉ាងពេញបន្ទុក ដោយមានអ្នកចូលរួមលេងល្បែងយ៉ាង ពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ឡើយ។

ហើយបើតាមការអោយដឹងពីប្រជាពលរដ្ឋថាទីតាំងមួយកន្លែងនោះ ដោយមានមេល្បែងស៊ីសង ឈ្មោះ លោក សាល អាចបើកល្បែងស៊ីសងគ្រប់ប្រភេទតាមអំពើចិត្ត ប្រហែលជាចេះ មន្តអាគម សណ្តំចិត្ត ទើបអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានងងុយដេកអស់។

 

ប្រភពពីប្រជាពលរដ្ឋបន្តថា៖ ទីតាំងសង្វៀនជល់មាន់ អាប៉ោង បៀ របស់ លោក សាល

ខាងលើ គឺលេងក្នុងមួយសប្តាហ៍ តែពីរថ្ងៃប៉ុណ្ណោះ.! បើកលេងតែ ថ្ងៃពុធ និង ថ្ងៃសុក្រ គឺលេងភ្នាល់ដាក់ប្រាក់ក្នុងមួយគូៗ រាប់លានរៀល និង រាប់ពាន់ដុល្លារផងដែរ សម្រាប់គូពិសេសៗ ភ្នាល់ចាញ់ និង ឈ្នះ។

 

ប្រជាពលរដ្ឋដាក់ការសង្ស័យថា៖ ប្រហែលជាលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ជាអ្នកបើកភ្លើងខៀវហើយមើលទៅ ទើបលោក សាល រួមនិងគូកន អាចមានសមត្ថភាព ធ្វើអ្វីៗបានតាមអំពើចិត្ត។

 

ប្រជាពលរដ្ឋបានលើកឡើងថា បើគ្មានការបើកដៃពីសំណាក់មន្រ្តី អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធពីបុគ្គលឈ្មោះលោក សាល មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។

 

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្ឃឹមថា៖ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការរាជធានីភ្នំពេញ អាចមានសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងក្រុមញៀនល្បែងទាំងនោះដែរឬទេ? បើទីណាមានល្បែងស៊ីសង ទីនោះនឹងក្លាយជាតំបន់ អសន្តិសុខ នាពេលខាងមុខ គោនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច តើអាចយកមកអនុវត្ត ប្រកបដោយប្រសិទ្ធភាពដែរឬទេ?៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *