ខេត្តព្រះវិហារ៖ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដោយយោងប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូរប្រាំព្យាម ឃុំស្រយ៉ង់ ស្រុកគូលែន បានរាយការណ៍អោយក្រុមសារព័ត៌មានយើងខ្ញុំដឹងថា មាន អេស្កាទ័រ មួយគ្រឿង កំពុងវ៉ៃបំផ្លាញព្រៃឈើអស់ជាច្រើនហិកតា នៅលើភ្នំបូក ដើម្បីយកដីធ្វើចំការ ទុកជាសម្បត្តិផ្ទាល់ខ្លួន ដោយពុំឃើញមានអាជ្ញាធរស្រុកគូលែន និង ភូមិឃុំ ចុះមកត្រួតពិនិត្យនិងធ្វើការហាមឃាត់នៅឡើយទេ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ភ្លាមក្រុមសារព័ត៌មានយើងខ្ញុំបានចុះទៅដល់ចំនុចទីតាំងខាងលើ ដែលប្រភពប្រាប់ថា មានអ្នកមានលុយនិងអំណាចម្នាក់ ឈ្មោះ ឆុន នៅខេត្តត្បូងឃ្មុំ កំពុងជួលថៅកែអេស្កាទ័រ អោយដាក់គ្រឿងចក្រមួយគ្រឿង ចូលវ៉ៃបំផ្លាញព្រៃឈើនៅលើភ្នំបូក ប៉ុន្មានថ្ងៃមកនេះ ពិតជាមានសកម្មភាព វ៉ៃកម្ទេចព្រៃ ដូចសេចក្ដីរាយការណ៍មែន,,តែពេលដែលក្រុមសារព័ត៌មានយើងខ្ញុំកំពុងថតផ្តិតយករូប ស្រាប់តែតៃកុងអេស្កាទ័រ ផ្អាកធ្វើសកម្មភាពតែម្តង។
សូមបញ្ជាក់ផងដែរថា៖ ទីតាំងអេស្កាទ័រកំពុងវ៉ៃព្រៃលើកំពូលភ្នំបូក គឺចូលទៅតាមផ្លូវ អូរ
ចាក់ស្រា ក្បែក្រុមហ៊ុនចិនកិនថ្ម ស្ថិតភូមិអូរប្រាំព្យាម ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ ស្រុកស្វាយលើខេត្តសៀមរាប។
ប្រភពពីពលរដ្ឋបានបង្ហើបថា៖ អ្នកស៊ីឈ្នួលបើក អេស្កាទ័រ ឈ្មោះ រ៉ាម ម៉ូ មកពីដំដែក ខេត្តសៀមរាប រីឯចៅកែគ្រឿងចក្រគឺនៅស្រុកគូលែន ចំណែកអ្នកមានលុយមានអំណាចម្នាក់ឈ្មោះ ឆុន គឺនៅខេត្តត្បូងឃ្មុំ ដែលចង់បានដីព្រៃភ្នំបូក នោះ ធ្វើជាសម្បត្តិផ្ទាល់ខ្លួន ដើម្បីធ្វើចំការ។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២ ក្រុមសារព័ត៌មានយើងខ្ញុំ បានខលរាយការណ៍ជូន
លោកអភិបាលស្រុកគូលែន និងលោកអភិបាលរងស្រុក តែមិនអាចធ្វើការទំនាក់ទំនងទៅលោកបាន ដោយខលមិនចូលជាច្រើនដង,,,បន្ទាប់មកបានទូរស័ព្ទរាយការណ៍ជូន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថាមានជនកំហូច កំពុងដាក់គ្រឿងចក្រមួយគ្រឿង វ៉ៃព្រៃ លើកំពូលភ្នំបូក ដួលរាបជាច្រើនហិកតា សូមទានជ្រាប,,,ឯកឧត្តម បានប្រាប់វិញថា ចាំខ្ញុំទូរស័ព្ទទៅសួរនាំលោកអភិបាលស្រុកគូលែន អោយចឹង.!។
ប្រជាពលរដ្ឋដែលរស់នៅភូមិ អូរប្រាំព្យាម ឃុំស្រយ៉ង់ ស្រុកគូលែន បានសម្តែងការខកចិត្តយ៉ាងខ្លាំងថា៖ រឿងដល់ថ្នាក់ធំដល់ម្លឹងហើយ
បែជាមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចស្រុកគូលែន គ្មានចំណាត់ការទប់ស្កាត់និងបង្ក្រាបសោះ,,, តែបើប្រជាពលរដ្ឋ ក្រីក្រ ស្លូតត្រង់ ចូលទៅកាប់ឈើ បន្តិចបន្តួច យកមកធ្វើផ្ទះ ដើម្បីរស់នៅអោយមានភាពកក់ក្តៅ បែជាមន្ត្រីជំនាញ ចាប់ នោះ ចាប់.?។
ពលរដ្ឋដាក់ការសង្ស័យថា លោកអភិបាល និង លោកអភិបាលរងស្រុកគូលែន និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន មានការឃុបឃិត ជាមួយក្រុមកំហូចទាំងនោះអស់ហើយមើលទៅ ទើបបណ្តោយអោយកើតមានការវ៉ៃកម្ទេចគំរបព្រៃឈើលើកំពូលភ្នំបូក បានដោយរលូនដូច្នេះ.???។
ជុំវិញនៃការចុះផ្សាយព័ត៌មានមួយនេះ បើសាមីខ្លួនដែលជាប់ពាក់ព័ន្ធគិតថា ការចុះផ្សាយមួយនេះ មិនមានភាព សុក្រិត និង យុត្តិធម៌ សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំ រង់ចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ៕