រថយន្តយីឌុប ១ គ្រឿង ដឹកឈើជាច្រើនម៉ែត្រគូប បែជាខូចពាក់កណ្តាលផ្លូវ លើផ្លូវជាតិលេខ ៦២ ជិតដប់ថ្ងៃហើយ បែជា លោក វង្ស វិសិដ្ឋ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្បែងមានជ័យ បានត្រឹមតែមើលមួយភ្លេត គ្មានចំណាត់ការបង្ក្រាប.!!!

ខេត្តព្រះវិហារ៖ មានរថយន្តយីឌុប ១ គ្រឿង ដឹកឈើ លើដងផ្លូវជាតិលេខ ៦២ ហៅ (ផ្លូវក្រាំងដូង) ដឹកឆ្ពោះទៅខេត្តកំពុងធំ ដែលមានស្លាកលេខ (កំពង់ធំ 3A-1359) តែអកុសល ត្រូវបានខូចរថយន្ត ជិត១០ថ្ងៃហើយ ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក៏ប៉ុន្តែ.!នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមសារព័ត៌មានជាច្រើនអង្គភាព បានខលរាយការណ៍ជូនទៅ លោក វង្ស វិសិដ្ឋ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្បែងមានជ័យ លោកក៏បានដឹកនាំកម្លាំងចុះមកត្រួតពិតនិត្យបានមួយភ្លេតដែរ ហើយក៏ឃើញមានឈើផ្ទះចាស់នៅពីលើ លោកក៏ ប្រញាប់ប្រញាល់ ត្រឡប់ទៅវិញភ្លាម ដោយមិនបានប្រាប់ក្រុមសារព័ត៌មានយើងនោះទេ?។

មួយអន្លើក្រោយមកក្រុមសារព័ត៌មានជាច្រើនអង្គភាព បានខលទៅលោកដើម្បីសួរនាំករណីខាងលើ លោក វង្ស វិសិដ្ឋ បានឆ្លើយបំភ្លឺថា លោកមិនអាចធ្វើការឆែកឆេរ និងរើឈើក្នុងឡាននេះបានទេ ចាំម្ចាស់គេមកសិន ទើបខាងជំនាញលោកអាចធ្វើការតាមនីតិវិធីបាន។

ជុំវិញករណីរថយន្តយីឌុបដឹកឈើកំពុងតែខូចនៅលើដងផ្លូវជាតិលេខ៦២ ខាងលើ ប្រជាពលរដ្ឋនិងមហាជនរួមនឹងសារព័ត៌មានជាច្រើនអង្គភាព កំពុងមានការងឿងឆ្ងល់ជាខ្លាំង ខណៈដែល លោក វង្ស វិសិដ្ឋ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្បែងមានជ័យ ដឹកនាំកម្លាំងត្រួតពិនិត្យឃើញឈើក្នុងរថយន្តយីឌុបហើយ បែរជាគ្មានចំណាត់ទៅវិញ ឬមួយលោកមាន ចេតនា ពន្យាពេល ជាច្រើនថ្ងៃបន្តទៀត ដើម្បីអោយម្ចាស់ឈើមានឱកាស ក្នុងការរត់ច្បាប់អនុញ្ញាតិ ពីមន្ត្រីជំនាញសិន ទើបរថយន្តយីឌុប នេះ អាចបន្តដឹកឈើទៅដល់គោលដៅ ដោយជោគជ័យ។

 

បើចឹងមែននោះ មិនខុសពីពាក្យចាស់ពោលថា៖ កន្ទេលធំ បន្លំដេក រឺ ត្រីងៀត ឈ្លាតពងនោះទេ?៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *