តើលោក ពិនតនជានណាទើបហ៊ានបើកសង្វៀនប្រជល់មាន់ដ៏ធំនិងអាប៉ោងខុសសមត្ថកិច្ចស្រុកបរកែវ ខេត្តរតនគិរីមិនហ៊ានចុះបង្ក្រាប សង្ស័យទទួលបានលាភសក្ការៈ.!

ខេត្តរតនគីរី ៖ប្រជាពលរដ្ឋកំពុងតែនៅឆ្ងល់ហេតុអ្វីទីតាំងសង្វៀនជល់មាន់និងបៀអាប៉ោងគ្រប់ប្រភេទដុះស្លែរ បើកលេងយ៉ាងពេញទំហឹងនៅក្នុងភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរីសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាប

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង និងយូគី យ៉ាងពេញបន្ទុកដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់ឡើយ។

ហើយបើតាមការឲ្យដឹងពីប្រជាពលរដ្ឋថាទីតាំងមួយកន្លែងនោះដោយមានមេល្បែងស៊ីសងមានឈ្មោះ ពិន តន ហៅ តាតន, អាចបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមអំពើចិត្ត ប្រហែលចេះមន្តអាគម សន្តំចិត្ត ទើបមន្ត្រី ពាក់ព័ន្ធ ងងុយដេកអស់។

ប្រជាពលរដ្ឋកំពុងដាក់ការសង្ស័យថា លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ និងលោក ថេង ចន្ទ័ធី អធិការនគរបាលស្រុកបរកែវ ប្រហែលជាត្រូវថ្នាំសន្តំរបស់លោក ពិន តន ហើយមើលទៅបានជា លោក ពិន តន មានសមត្ថភាព ធ្វើអ្វីបានតាមតែអំពើចិត្ត ។

 

ប្រភពដដែលបានឲ្យដឹងទៀតថាសង្វៀនបញ្ជល់មាន់ វង់អាប៉ោង យូគី នៅភូមិទុយឃុំទីងចាក់ស្រុកបរកែវខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ។

 

ប្រជាពលរដ្ឋបានលើកឡើងថាបើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគឺបុគ្គលឈ្មោះ ពិន តន, មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។

 

លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី តើមានសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងក្រុមញៀនល្បែងទាំងនោះដែលឬទេទីណាមានល្បែងសុីសងទីនោះនិងក្លាយជាតំបន់អសន្តិសុខនាពេលខាងមុខគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលតើអាចយកមកអនុវត្ត និងប្រកបដោយប្រសិទ្ធភាពដែលឬទេ?

 

ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត រតនគិរី មេត្តាចាត់វិធានការក្នុងការទប់ស្កាត់ល្បែងស៊ីសងខាងលើដុះស្លែ!!ចៀសវាងមានការរិះគន់ ពីបងប្អូនប្រជាពរដ្ឋនិងមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតនិងបើកភ្លើងខៀវជាប្រព័ន្ធនិងបង្កើតបទល្មើសក្នុងមូលដ្ឋាន??គួរគប្បីចាប់មន្ត្រីជំនាញចុះបង្ក្រាបផង។ដើម្បីភូមិឃុំមានសុវត្ថិភាព..!

You might like

Leave a Reply

Your email address will not be published. Required fields are marked *