ល្បែងស៊ីសង ជល់មាន់ តាមទូរទស្សន៍អនឡាញ ដែលច្បាប់ហាមឃាត់ កំពុងបើកលេងនៅហាងកាហ្វេ ដើមស្ដៅ យ៉ាងរលូន លោក អួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ មិនហ៊ានបង្ក្រាប សង្ស័យត្រូវស្នេហ៍.!!!

ខេត្តឧត្តរមានជ័យ៖ ប្រភពនៃព័ត៌មានបានអោយដឹងថា៖ ស្រុកត្រពាំងប្រាសាទ សព្វថ្ងៃនេះ មានទីតាំង ហាងកាហ្វេ ដើម្បីស្តៅ មួយកន្លែង កំពុងលួចបើកល្បែងស៊ីសង ជល់មាន់ តាមទូរទស្សន៍អនឡាញ ដែលច្បាប់ហាមឃាត់ បើកលេងភ្នាល់ដាក់ប្រាក់ លក្ខណៈទ្រង់ទ្រាយធំ ភ្នាល់ក្នុងមួយគូៗ ១លានរៀល ទៅ ២លានរៀន លេងស្រែកហូរ(តរង.តដក) ទ្រហឹងអឺងកង យ៉ាងអនាធិបតេយ្យ ផ្អើលអស់ពលរដ្ឋដែលរស់នៅក្បែរខាង តែនៅឡើយ លោក អួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ និង កងរាជអាវុធហត្ថមូលដ្ឋាន ស្រុកត្រពាំងប្រាសាទ មិនទាន់ដឹកនាំកម្លាំងចុះបង្ក្រាបនៅឡើយទេ សង្ស័យត្រូវមន្តស្នេហ៍ម្ចាស់មេអនឡាញហើយ។

សូមបញ្ជាក់ផងដែរថា៖ ទីតាំងល្បែងស៊ីសងជល់មាន់ តាមទូរទស្សន៍អនឡាញ ខាងលើស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋនាំគ្នាដាក់សង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា ទីតាំងបនល្បែងស៊ីសង ជល់មាន់តាមទូរទស្សន៍អនឡាញបើកលេងយ៉ាងអាណាធិបតេយ្យបែបនេះ ប្រហែលជាឆ្នាំងបាយរបស់ អាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អស់ហើយទេដឹង ទើបមិនមានចំណាត់ការបង្ក្រាប។

 

ជំុវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងខ្លះ មិនអាចសុំការបំភ្លឺពីអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋឆនបាននៅឡើយទេ។

 

ពលរដ្ឋក្នុងស្រុកត្រពាំងប្រាសាទកំពុងរអ៊ូរទាំនិងមានការព្រួយបារម្ភ:ពីសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ទើបបានស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យ និង ជាងពិសេសសូមស្នើទៅដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និង ឯកឧត្តម ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមឯកឧត្តមទាំងថ្វេ មេត្តាចាត់កម្លាំអធិការកិច្ចចុះពិនិ ត្តនិងធ្វើការបង្ក្រាបអោយទាន់សភាពការណ៍ផងទាន ដើម្បីអោយស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ ដែលដាក់ចែងដោយក្រសួងមហាផ្ទៃ។

 

ពាក់ព័ន្ធនៃការចុះផ្សាយព័ត៌មានដែលកើតមានល្បែងស៊ីសងខុសច្បាប់ខាងលើ

អង្គភាពយើងខ្ញុំ រងចាំការបកស្រាយពន្យល់ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរៀងរាល់ម៉ោងធ្វើការ ដើម្បីអោយប្រជាពលរដ្ឋអស់មន្ទិលសង្ស័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *