ខេត្តសៀមរាប ៖ជាក់ស្តែងកាលពីថ្ងៃទី០៥ ខែ កក្ដដា ឆ្នាំ២០២២ កន្លងមកនេះ ផ្ទះប្រជាពលរដ្ឋប្រក់ដោយ តង់កៅស៊ូ ស្ថិត នៅ “ភូមិវាល សង្កាត់គោកចក ក្រុងខេត្តសៀមរាប ត្រូវមន្ត្រីអាជ្ញាធរអប្សារាមួយក្រុមបានចុះទៅរុះរើសំណង់លំនៅដ្ឋានគាត់រហូតដល់មានការទាស់សម្ដីគ្នាខ្លាំងៗ ជាមួយប្រជាពលរដ្ឋ ទោះបីជាមានសំណើរសុំឲ្យផ្អាកជាបណ្ដោះអាសន្នរបស់រដ្ឋបាលខេត្តចេញដោយឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាបក៏ដោយក៏សកម្មភាពរុះរើលំនៅដ្ឋានប្រជាពលរដ្ឋនៅតែបន្តមានដដែល។
យោងតាមលិខិតចុះ ថ្ងៃទី ២៧ខែមិថុនា ឆ្នាំ២០២២ គោរពជូន ឯកឧត្ដម អគ្គនាយកអាជ្ញាធរជាតិអប្សារា សុំណូមពរឲ្យចូលរួមអនុវត្តន៍សេចក្ដីសម្រេចរួម ចុះថ្ងៃទី ០១ខែកក្ដដាឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប នឹងអាជ្ញាធរជាតិអប្សារាស្ដីពីការបង្កើតគណកម្មាការចំរុះ ដើម្បីសម្របសម្រួលការប្រើប្រាសដីធ្លីទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់រមណីដ្ឋានអង្គរ ។ ដោយរដ្ឋបាលខេត្តសៀមរាប ពិនិត្យឃើញថាមុននឹងក្រោយការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ អាជ្ញាធរអប្សារាបានចុះអនុវត្តន៍ការងារពុំបានពិភាក្សាឲ្យច្បាស់លាស់ ក្នុងកិច្ចប្រជុំគណកម្មការចំរុះ ដើម្បីសម្របសម្រួល ការប្រើប្រាសដីធ្លីនឹងរៀបចំសណ្ដាប់ធ្នាប់ នៅតំបន់១នឹងតំបន់២ ទេ ។ ពលរដ្ឋរស់នៅភូមិឃុំខាងលើបន្តថា៖ ពួកគាត់គ្រាន់តែសង់លំនៅដ្ឋានឈើប្រក់សង្ក័សី គ្រាន់បានរស់នៅ បែរជាជ្ញាធរ អោយរុះរើតើពួកគាត់បានផ្ទះឯណារស់នៅទៅ ចុះ សំណង់ បុកគ្រឹះនៅក្នុងបន់មួយដូចគ្នា ជាប់និងផ្ទះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បុកគ្រឹះចាក់ប្លង់សេដ៍រឹងមាំហេតុអ្វីបានជាមើលមិនឃើញ ទៅវិញឬមួយអាជ្ញាធរជាតិអប្សរាមើលឃើញហើយ មិនហ៊ានប៉ះពាល់ព្រោះប៉ះខ្សែរអ្នកធំធ្វើបាបតែប្រជាពលរដ្ឋស្លូតត្រង់ នោះទេ ។
ពលរដ្ឋបានសំណូមពរសម្តេច អគ្គមហាសេនាបតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា សូមសម្តេចជួយ កូនចៅដើម្បីបានសាងសង់ផ្ទះដើម្បីជ្រក់រស់នៅក្រោម ម្លប់ សន្តិភាព ៕