ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បានអោយដឹងថា៖ មេឈ្មួញដឹកជញ្ជូនឈើ ឈ្មោះ ចែ ឡែន និង ប្តី ឈ្មោះ ម៉ុន ! បានកំពុងប្រព្រឹត្តសកម្មភាព ដឹក ជញ្ជូនឈើតាមរថយន្តសាំ យ៉ុងជាប្រចាំ ចេញពីចំណុច ភូមិ ធ្មា ឃុំ ធ្មា ស្រុក ជ័យសែន ខេត្តព្រះវិហារ ពលរដ្ឋថា៖មេឈ្មួញរូបនេះបានដឹកជញ្ជូនឈើ ប្រភេទឈើគ្រឿង.សិប្បកម្ម យូរឆ្នាំមកហើយ តាម
រថយន្តសាំយ៉ុងមួយគ្រឿង ពណ៌លឿង ពាក់ ស្លាកលេខ ភ្នំពេញ.2BA5114 គេនៅមិនទាន់មន្ត្រីជំនាញពាក់ពន្ធ័ក្នុងខេត្តព្រះវិហារ ធ្វើការទប់ស្កាត់បង្រ្កាបនោះទេ ។
សកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញរូបបានដឹកចេញពីចំណុចខាងលើឆ្ពោះទៅខេត្តកំពង់ធំ ឆ្លងកាត់ស្រុករវៀង និង មានស្ថាប័នជាច្រើនត្រៀបត្រាតាមផងដែរនៅតាមដងផ្លូវ រហូតដល់ខេត្តកំពង់ធំ តែមន្ត្រីពាក់ពន្ធ័ទាំងនោះ បានត្រឹមតែដេករាប់ក្បាលឡានតែប៉ុណ្ណោះ មិនត្រូវបានធ្វើការបង្រ្កាប មេឈ្មួញរូបនេះនោះឡើយ ។ ដោយឡែកមេខណ្ខរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ លោក នួន សុខុម ! ត្រូវបានគេដឹងថា៖មិនបានអោយមន្ត្រីក្រោមឱវ៉ាតរបស់ខ្លួនចុះបង្រ្កាបមេឈ្មួញជើងខ្លាំងរូបនេះឡើយ ថែមទាំងរក្សារ ការសម្ងាត់ទុក្ខអោយកូនចៅសប្បាយដើរប្រមូលលុយពីឈ្មួញរូបនេះទៅវិញ ដូច្នេះ មេឈ្មួញឈ្មោះចែ ឡែន ! សប្បាយប្រមូលទិញឈើខុសច្បាប់ពីចំណុចខាងលើនេះ ដោយមិនខ្លាចអ្វីទាំងអស់ដោយសាមានការឃុបឃិតទើបឈ្មួញរូបនេះដឹកជញ្ជូនឈើដោយរលូនបាន ។
មហាជនបានសំណូមពរ លោក ប្រាក់ សុវណ្ណាន អភិបាល
នៃគណៈអភិបាលខេត្តព្រះវិហារ គួរមានវិធានការបញ្ជាកម្លាំងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនដើម្បី សើុបអង្កេតពិនិត្យ ជំនាញ ដែលកំពុងដេកលក់មិនបានឃើញរថយន្តដឹកឈើមេឈ្មួញរូបនេះ ឬ ក៍ដេកចាំទទួល លាភសក្ការៈ ពីមេឈ្មួញរូបនេះដោយមិនរាយការណ៍ជូនទៅថ្នាក់លើហើយទុក្ខអោយឈ្មួញ មួយនេះធ្វើសកម្មភាពតាមតែអំពើចិត្តដូច្នេះហើយបទល្មើសចេះតែកើតឡើងជាបន្តបន្ទាប់៕