ខេត្តសៀមរាប ៖ បនល្បែងភ្នាល់សុីសងតាមប្រពន្ធ័អេឡិចត្រនិច ណេត អនឡាញ ខ្នាតកូនដៃកាសុីណូ បានរាលដាលពាសពេញញក្រុងសៀមរាប បើកទទួលស្វាគមន៍ ភ្ញៀវខ្មែរ ដែលញៀនល្បែង អោយចូលមកភ្នាល់ចាក់សុីសងដោយសេរី មានដូចជា៖ នៅផ្លូវ៣០.ផ្លូវបាក់ខែង.នៅបុរី ទល់មុខផ្សារសាមគ្គី.។ល។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា៖បនល្បែងដែលកំពុងបើកភ្នាល់ដាក់លុយច្រើនរាប់លានរៀល ឬរាប់ពាន់ដុល្លារ មានអ្នកចូលលេងល្បែងនេះយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ តែអាជ្ញាធរមានសមត្ថកិច្ចនក្នុងមូលរដ្ឋាន ក៏ដូចជាអធិការនគរបាលក្រុង និងអភិបាលក្រុង មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសង ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុចនោះឡើយ។ ប្រការនេះធ្វើអោយប្រជាពលរដ្ឋក្នុងក្រុងសៀមរាបទាំងមូលនិងភ្ញៀវជាតិអន្តរាកជាតិ ដែលបានចូលមកលេងកំសាន្តក្នុងទីក្រុងទេសចរណ៍អង្គរ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខសង្គម ខ្លាចកើតអំពើចោរកម្ម លួច ឆក់ អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗកើតឡើងគួរអោយភ័យខ្លាចផងដែរ។
ប្រជាពលរដ្ឋបានអំពាវនាវអោយលោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងក្រុងសៀមរាបជាបន្ទាន់ផងទាន។ ដោយហេតុថាបច្ចុប្បបនល្បែងសុីសងតាមប្រពន្ធ័អេឡិចត្រូនិច ណេត និង ទូរទស្សន៍អនឡាញ បានដំណើរការយ៉ាងរលូន រាលដាលគ្រប់សង្កាត់ទាំងអស់ហើយអាជ្ញាធរមូលរដ្ឋាន និង អធិការនគរបាលក្រុង សង្ស័យមិនហ៊ានប៉ះពាល់ទៅលើបនល្បែងនេះនោះទេ។ ប្រជាពលរដ្ឋសង្ស័យថា៖ សមត្ថកិច្ច និងមន្រ្តីអាជ្ញាធរមូលដ្ឋានថ្នាក់សង្កាត់ និង ថ្នាក់ស្រុក បានទទួលផលប្រយោជន៍ពីមេវនល្បែងស៊ីសងទាំងនោះអស់ហើយ ទើបបណ្ដោយអោយកើតមានបនល្បែងតាមអំពើចិត្តដូច្នេះ៕