ខេត្តព្រះវិហារ ៖ បទល្មើសដឹកជញ្ជូនឈើខុសច្បាប់ចេញអំពី សិប្បកម្មនានានៅក្នុងស្រុកត្បែងមានជ័យ ដែលមានម្ចាស់ជាច្រើននាក់ឈ្មោះ •ជាងមៅ ២ ជាងថន ៣ជាង ជាងគង់ ៤ ជាងហច៥ជាង ផាន ៦ជាងអាត ៧ជាហេង ៨ជាងសឿន ៩ជាងតឿ ១០ជាងមឿន ដោយមានមេឈ្មួញជាច្រើនកំពុងធ្វើចរាចរណ៍ យ៉ាងគឃ្លើន
ប្រភព បានលើកឡើង មេឈ្មួញជើងខ្លាំងជាងស្ត្រី ឈ្មោះហម ផល្លា នឹងឈ្មួញមឈ្មោះ ម៉ៅ ! និងក្រុមឈ្មួញជាច្រើននាក់ទៀត បានដឹកជញ្ជូនឈើតាម
រថយន្ត សាំងយ៉ុងជាងច្រើនគ្រឿងបានធ្វើសកម្មភាដោយ
មិនញញើតសមត្ថកិច្ចនោះឡើយ ប្រភពច្បាស់ការណ៍មួយបានបន្តឲ្យដឹងថា៖ មេឈ្មួញដ៍ល្បីល្បាញខាងដឹកជញ្ជូនឈើខុសច្បាប់ជាច្រើនរូបនេះ គេសង្ស័យថាមានអ្នកនៅពីក្រោយខ្នងដ៍រឹងមាំ ក្នុងខេត្តព្រះវិហារ ហើយគេបានអះអាងថា៖ មិនខ្លាចសមត្ថកិច្ចពាក់ព័ន្ធណានោះទេ
ដោយឡែកមន្ត្រីពាក់ពន្ធ័ក្នុងខេត្តព្រះវិហារ ចាប់ពីថ្នាក់ស្រុករហូតដល់ថ្នាក់ខេត្តគឺមិនទប់ស្កាត់បទល្មើស ដឹកជញ្ជូនឈើនេះទេ បើទោះបីមានស្នាក់ការប្រចាំជាច្រើនតាមដងផ្លូវ ជាក់ស្តែង សកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញ ឈ្មោះហម ផល្លា និង ឈ្មោះ លោកម៉ៅ ! បានធ្វើចរាចរណ៍ ដឹកជញ្ជូនឈើ ចេញអំពី ភូមិពោធិ៍ ស្រុកត្បែងមានជ័យ តាមរថយន្តសាំយ៉ុងហូតមកដល់ ស្រុករវៀង ឆ្ពោះទៅខេត្តកំពង់ធំបានដោយរលូន!
មន្ត្រីអង្គការក្រៅពីរដ្ឋភិបាល បានសម្ដែងសេចក្ដីព្រួយបារម្ភថា ព្រៃឈើដែលនៅសេសសល់តាមបណ្តាស្រុកនានាក្នុងខេត្តព្រះវិហារ ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យក្នុងពេលឆាប់ៗខាងមុខនេះជាមិនខានឡើយនិងខកចិត្តយ៉ាងខ្លាំង ដែលអាជ្ញាធរពាក់ពន្ធ័ក្នុងខេត្តព្រះវិហារមិនអើពើទៅលើបទល្មើសដែលបានកើតឡើងជាបន្តបន្ទាប់ ។ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តព្រះវិហារបានសំណូមពរដល់ឯកឧត្តម ប្រាក់ សុវណ្ណាន ! អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មេត្តាចាត់វិធានការចំពោះឈ្មួញដែលកំពុងធ្វើសកម្មភាព និង មានអ្នកនៅក្រោយខ្នង ដ៍រឹងមាំចាំជួយជ្រុំជ្រេងមេឈ្មួញហមផល្លា នឹងឈ្មួញឈ្មោះម៉ៅខាងលើដើម្បី អោយទាល់បានជាក់ជាមិនខាន!