ល្បែងស៊ីសងភ្នាលចាក់តាមប្រព័ន្ធអនឡាញនៅក្រុងសៀមរាបសមត្ថកិច្ចមិនទាន់បង្ក្រាបសង្ស័យទទួលបានលាបសការៈហើយមើលទៅ!

ខេត្តសៀមរាប ៖ព័ត៏មាន បឋម សេចក្តីរាយការណ៍ ពី ប្រជាពលរដ្ឋ(សុំមិនបញ្ចេញឈ្មោះ) ដែល ខឹងនិងកូន ឬ ចៅ ប្រដៅ មិនស្តាប់ ប្រាប់មិនតាម ហាមមិនឲ្យ ទៅលេង ល្បែង ស៊ីសង (តែកូនឬចៅ នៅតែឌឺ លួចទៅលេងល្បែង) សុីសង់ទាល់តែបានបាន ប្រភពច្បាស់ការណ៍ លួចបង្ហើបឲ្យ ដឹងថា បច្ចុប្បន្ន នេះ មានការលួចបើក ទីតាំងភ្នាល់ចាក់លុយ តាមប្រព័ន្ធ អនឡាញ នៅតែបន្តមាន រីកដូចផ្សិត ពេញក្រុង សៀមរាបដោយមិនទាន់ឃើញ កម្លាំងកងរាជអាវុធហត្ថ និង នគរបាល ក្រុង សៀមរាប ធ្វើការបង្រ្កាបសោះឡើយ ។

តាមការ ជាក់ស្តែង បន្ទាប់ពីអង្គភាពសារព័ត៌មាន យើង បានរាយការណ៍ទៅលោកដារចំរើន អធិការក្រុងសៀមរាប កាល ពីថ្ងៃ៩ វេលាម៉ោង១០ ២៩ លោកក៏បានបញ្ជាក់តាមទូរស័ព្ទថា ហ្នឹងអោយកម្លាំង ចុះពិនិត្យ ..!

 

សូមបញ្ជាក់ថា ទីតាំងល្បែងភ្នាល់ តាមអនឡាញ ដែលក្រុមការងារ សារព័ត៌មាន យើង ថតបាន នៅថ្ងៃទី៩ ស្តិតនៅចំណុច ខាងលិចផ្សាដើមក្រឡាញ់. ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

 

តើ ទាក់ទងនិងទីតាំងល្បែងស៊ីសងភ្នាល់តាមប្រព័ន្ធអនឡាញ នៅតាម ទីតាំង ដូចខាងលើ អាជ្ញាធរក្រុង និងលោក ដា ចំរើន អធិការ ក្រុង ព្រមទាំង មេបញ្ជារការ មូលដ្ឋានកងរាជ អាវុធ ហត្ថ ក្រុងសៀមរាប និង មានចំណាត់ការយ៉ាង ណា?

 

មហាជន សង្ឃឹមថា អាជ្ញាធរ ក្រុង និង លោក អធិការ ក្រុង ព្រមទាំង មេបញ្ជារការ មូលដ្ឋានកងរាជ អាវុធ ហត្ថ ក្រុងសៀមរាប និង ចុះស៊ើបអង្កេត ព្រមទាំង ចុះបង្រ្កាបឆាប់ៗ បន្ទាប់ពីបានទទួល ព័ត៌មាន មួយនេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *