ខេត្តព្រះវិហារ ៖ យោងតាមប្រភពអ្នកសារព័ត៌មាននៅក្នុងស្រុកបានដឹងថា៖ ក្រុមហ៊ុន ដោន សង្ស័យប្រមូលទិញ ឈើចេញពីព្រៃការពារ គូលែនព្រហ្មទេពនឹងព្រៃព្រះរការ រួចដឹកចូលក្រុមហ៊ុន បំលែងឲ្យទៅជាឈើស្របច្បាប់ ក្នុងនោះមានប្រភេទ ឈើលេខ១ផ្ចឹក ស្រឡៅ ត្រាច ឈ្លីច នឹងឈើលេខ២ ឈើទាលផ្តៀករួចបំលែងទៅជាឈើស្របច្បាប់ កាត់ប៉េសេ (PC) លើកឡើងដាក់ឡានខ្នាតយក្យ យកទៅលក់នៅតាមបណ្តាលខេត្ត មួយចំនួន។
ជាក់ស្ដែងនៅវេលាម៉ោង៨ យប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានរថយន្តម៉ាកវេអង (V1 ) ចំនួន២គ្រឿងដឹកឈើ ចេញពីក្រុមហ៊ុន ដោន នៅចំណុច ភូមិព្រីងធំ ឃុំព្រីងធំ ស្រុកជាំក្សាន្ត តាមបណ្តោយផ្លូវជាតិលេខ៦២ ចំណែក
លោក នួន សុខុម ! នាយខណ្ឌរដ្ឋបាលព្រៃឈើ បណ្ដាញសារព័ត៌មាន បានរាយការណ៍ជូន តែដោយលោកឆ្លើយថា៖ជាប់រវល់ ក្រោយមកបិទទូរសព្ទតេលេងចូលតែម្តង។
សូមបញ្ជាក់ថា៖ ក្រុម ហ៊ុន ដោន ត្រូវបានទទួលសិទ្ធិ ដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលនឹងប្រមូលផលអនុផលពីដីសម្បទានដើម្បីបង់ពន្ធសួយសារ ជូនរដ្ឋ តែអ្វីដែលចំឡែកនោះ ឈើនៅក្នុងដីសម្បទានបានអស់ជាយូឆ្នាំមកហើយ។ ប៉ុន្តែឈើដែលក្រុមហ៊ុន ដោន កំពុងដឹកជញ្ជូនសឹងប្រេះផ្លូវជាតិនោះ អាចជាឈើដែលក្រុមហ៊ុនប្រមូលឈើ អនាធិបតេយ្យចេញពីព្រៃការពារគូលែនព្រហ្មទេព នៅចំណុច ឃុំយាង នឹងព្រៃការពារ ព្រះការ ចំណុចក្បាលដំរី របុញ ស្ថិតក្នុងឃុំមរកត់ ភូមិត្មាតប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន ខេត្តព្រះវិហារ ។
ប្រជាពលរដ្ឋនៅភូមិរបុញ ឃុំមរកត់ ឃុំយាង នឹងភូមិត្មាប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត បានឲ្យដឹងថា៖ជារៀងរាល់ថ្ងៃ ពួកគាត់តែងសង្កេតឃើញមេការដើរប្រមូលទិញឈើអនាធិបតេយ្យពីប្រជាពលរដ្ឋ នៅចំណុចខាងលើដឹកចូលមកស្តុកទុកក្នុងក្រុមហ៊ុន ដោយពុំមានសមត្ថកិច្ចណា ចុះទប់ស្កាត់ឡើយ ។
ជុំវិញករណីនេះ លោក យ៉ាន់ ប៊ុនសឿង នាយកព្រៃព្រះរការ បានអះអាងប្រាប់បណ្ដាញសារព័ត៌មានថា៖ ពុំមានឈើខុសច្បាប់ដឹកចេញពីចំណុចក្បាលដំរី នឹងភូមិរបុញឡើយ។ លោកថា៖ កូនចៅរបស់លោក នៅក្បាលដំរីចំនួន២ក្រុម បើសិនជាមានដឹកឈើចេញពីចំណុចខាងលើមែនចាំលោកសួទៅកូនចៅរបស់លោក ។
ចំណែក លោក ឃាង វិរិ នាយកដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព មិនអាចសុំការបញ្ជាក់បកស្រាយបានទេដោយទូរសព្ទ័ខលមិនចូល។ ចំពោះការលើកឡើងបែបនេះ បណ្តាញសារព័ត៍មានយើងមិនទាន់ទទួលបានការបំភ្លឺពីតំណាងក្រុមហ៊ុនដោន នៅឡើយទេ ដោយ
មិនមានលេខទាក់ទង ។ ប្រជាពលរដ្ឋទទូចស្នើសុំ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ គូចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យក្នុងក្រុមហ៊ុន ដោន ដើម្បីឲ្យអស់ចម្ងល់មហាជន៕