ខេត្តបាត់ដំបង ៖ មានសេចក្តី រាយការណ៍ មកថា បច្ចុប្បន្ននេះ មានទីតាំង កន្លែងកត់ឆ្នោត មួយកន្លែង កំពុង បើកដំណើរការ ឲ្យពលរដ្ឋ ខ្មែរ ដែលញៀន ល្បែង ប្រភេទ មួយនេះ ចូលទៅចាក់ ភ្នាល់ យ៉ាង មានសុវត្ថិភាព ដោយមិនទាន់ ឃើញ លោក ឧត្តមសេនីយ៍ទោ សាត គឹម សាន្ត ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងបញ្ជាមន្រ្តីឱវាទ ចុះបង្រ្កាប នៅឡើយទេ។
សេចក្តី រាយការណ៍ បន្តថា ទីតាំងល្បែង មួយនេះ ស្ថិតនៅចំណុច ផ្សារបឹងឈូក ភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោក្រុង នឹង ខេត្តបាត់ដំបង។
ពលរដ្ឋបានស្នើសុំ ឲ្យលោកឧត្តមសេនីយ៍ទោ សាតគឹមសាន្ត ! ចាត់កម្លាំង ក្រោមឱវាទ ចុះបង្រ្កាបបនល្បែងឆ្នោត មួយនេះ ផង ដើម្បី រក្សា សុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ និង សង្គម ជាតិ ឲ្យស្របតាម គោលនយោបាយ ទាំង ៧ចំណុច ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព ដែលក្រសួង មហាផ្ទៃ ដាក់ជូន មន្ត្រីក្រោមឱវាទ យកទៅអនុវត្តន៍ ។
យើងដឹងហើយថា ” ទីណា មានល្បែង ស៊ីសង “គឺមិន អាចជៀសមិន ផុត ពីករណី ចោរ លួច ឆក់ ប្លន់ និង អំពើរហឹង្សា ក្នុងគ្រួសារ ជាក់ជាមិន ខាន ។ ដូច្នេះសង្ឃឹមថា អាជ្ញាធរ ពាក់ព័ន្ធ ក្នុងក្រុង បាត់ដំបង និងមានចំណាត់ ការ ចំពោះ ទីតាំង ល្បែង ស៊ីសងឆ្នោត មួយនេះ ៕ទំនាក់ទំនង ការផ្សាយ /០៨៨២៧១៨១៧៦