មេឈ្មួញបំផ្លាញព្រៃឈើឈ្មោះ ម៉េត និង បក្ខពួកម្នាក់ទៀតឈ្មោះ ពន្លក ! កំពុងសម្រុកដឹកឈើពីរស្រុកជ័យសែនយកទៅចែកចាយ នៅខេត្តកំពង់ធំបានយ៉ាងគឃ្លើន ចំណែកសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវដូចត្រូវថ្នាំសណ្តំ?

ខេត្តព្រះវិហារ ៖ បទល្មើសដឹកជញ្ជូនឈើចេញពី ភូមិ ឈ្វា ឃុំ ធ្មា ស្រុក ជ័យសែន ខេត្តព្រះវិហារ មានសភាពកាន់តែខ្លាំងក្លា យោងតាមប្រភពជាក់ស្តែងនៅភូមិឃុំខាងលើនេះបានឲ្យដឹងថា៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បទល្មើសដឹកជញ្ជូនឈើចេញពីចំណុចខាងលើ ឆ្លងកាត់ស្រុកវៀង ឆ្ពោះទៅខេត្តកំពង់ធំ មានសភាពកាន់តែខ្លាំងក្លា ។

ដោយមានមេឈ្មួញជើងខ្លាំងពីររូប ដែលមានឈ្មោះ ម៉េត ! និងបក្ខពួកម្នាក់ទៀតឈ្មោះ ពន្លក ! បានដឹកជញ្ជូនឈើតាម

រថយន្តកែឆ្នៃមួយគ្រឿងបានធ្វើសកម្មភាដោយ

មិនញញើតសមត្ថកិច្ចនោះឡើយប្រភពច្បាស់ការណ៍បាន

បន្តឲ្យដឹងថា៖ មេឈ្មួញដ៍ល្បីល្បាញ ខាងដឹកជញ្ជូនឈើខុសច្បាប់នេះ មានអ្នកនៅពីក្រោយខ្នងដ៍រឹងមាំ ក្នុងខេត្តព្រះវិហារ ហើយគេបានអះអាងថា៖ មិនខ្លាចអ្នកសារព័ត៍មាន រាយការណ៍ឬក៍ផ្សព្វផ្សាយនោះទេ ។

ដោយឡែកមន្ត្រីពាក់ពន្ធ័ក្នុងខេត្តព្រះវិហារ ចាប់ពីថ្នាក់ស្រុករហូតដល់ថ្នាក់ខេត្តគឺមិនទប់ស្កាត់បទល្មើស ដឹកជញ្ជូនឈើនេះទេ បើទោះបីមានស្នាក់ការប្រចាំជាច្រើនតាមដងផ្លូវ ជាក់ស្តែង នៅយប់ថ្ងៃទី២២ខែឧសភាឆ្នាំ២០២២ វេលា ម៉ោង ០៣និង៣២នាទី សកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញ ឈ្មោះ ម៉េត ! និង ឈ្មោះ ពន្លក ! បានធ្វើចរាចរណ៍ ដឹកជញ្ជូនឈើ ចេញពីស្រុកជ័យសែន តាមរថយន្តកែឆ្នៃរហូតមកដល់ ស្រុករវៀង ឆ្ពោះទៅខេត្តកំពង់ធំដោយរលូន ហើយបណ្តាញព័ត៍មានក៍បានធ្វើការទំនាក់ទំនងនឹងរាយការណ៍ ទៅ ស្ថាប័នពាក់ពន្ធ័តាមលំដាប់ ដើម្បីទប់ស្កាត់ រថយន្តដឹកឈើខាងលើនេះ គឺពុំមានការឆ្លើយតបនោះទេ។

 

ដូច្នេះមេឈ្មួញខាងលើនេះកាន់តែមានអំណាចដើរ

ប្រមូលឈើ ដឹកជញ្ជូនចេញពីក្នុងខេត្តព្រះវិហារ យ៉ាងគឃ្លើន ដូច្នេះបទល្មើសផលអនុផលព្រៃឈើក្នុងព្រះវិហារមិនអាចទប់ស្កាត់បានទេ ហើយមានការកើនឡើងយ៉ាងគំហុកក្នុងមួយថ្ងៃៗ ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានសម្ដែងសេចក្ដីព្រួយបារម្ភថា ព្រៃឈើដែលនៅសេសសល់តាមបណ្តាស្រុកនានាក្នុងខេត្តព្រះវិហារ ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យក្នុងពេលឆាប់ៗខាងមុខនេះជាមិនខានឡើយនិងខកចិត្តយ៉ាងខ្លាំង ដែលអាជ្ញាធរពាក់ពន្ធ័ក្នុងខេត្តព្រះវិហារមិនអើពើទៅលើបទល្មើសដែលបានកើតឡើងជាបន្តបន្ទាប់ ។ មន្ត្រីអង្កការក្រៅរដ្ឋាភិបាលបាន ស្នើសុំសំណូមពរដល់ឯកឧត្តម ប្រាក់ សុវណ្ណាន ! អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មេត្តាចាត់វិធានការចំពោះឈ្មួញដែលកំពុងធ្វើសកម្មភាព និង មានអ្នកនៅក្រោយខ្នង ដ៍រឹងមាំចាំជួយជ្រុំជ្រេងឈ្មួញដើម្បី ដឹកជញ្ជូនបទល្មើសព្រៃឈើដោយរលូន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *