កណ្តាល៖ភោជនីយ៍ដ្ឋាន សុខុម ប្រជុំមិត្ត ស្ថិតនៅក្រោយប៉ុស្តិ៍នគរបាលតាខ្មៅ ក្រុងតាខ្មៅ តែម្តង បានលួចបង្កប់ល្បែងជល់មាន់អនឡាញ និង បៀរ ផងដែរ កំពុងដំណេីរការយ៉ាងរលូនទាំងយប់ទាំងថ្ងៃ ទោះបីសមត្ថកិច្ចមូលដ្ឋានធ្លាប់ធ្វើកិច្ចសន្យាម្តងរួចហើយ ។
មជ្ឈដ្ឋានថាច្រើនបានលាន់មាត់ថា លោក ប៉ុក វិចិត្រ មេបុស្តិរដ្ឋបាលតាខ្មៅ ហាក់បីដូចជាអសមត្ថភាព ក្នុងការបង្ក្រាបភោជនីយ៍ដ្ឋាន សុខុម ប្រជុំមិត្ត មួយនេះ ដែលលួចបេីកទាំងល្បែងជល់មាន់អនឡាញ និង ភ្នាល់បៀរផងដែរ ដោយចាក់មួយគូរៗ រាប់ម៉ឺនរៀល ស្រែកហ៊ោរ កងរំពង តែម្តង ។
ម្ចាស់ភោជនីយ៍ដ្ឋាន សុខុម ប្រជុំមិត្ត ដែលបង្កប់ល្បែងខុសច្បាប់នេះ ត្រូវបានគេស្គាល់ឈ្មោះថា សុខុម ភេទប្រុស អាយុជាង៣០ឆ្នាំ ។
ប្រជាពលរដ្ឋ លេីកឡេីងថា ទីតាំងក្រោយប៉ុស្តិ៍នគរបាលតាខ្មៅ បែបនេះ មិនគួរឡេីយ មានល្បែងស៊ីសងសោះ ។
ពាក់ព័ន្ធបញ្ហានេះ លោក ប៉ុក វិចិត្រ មេបុស្តិ៍តាខ្មៅ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ អោយដឹងថា លោកបានធ្វេីកិច្ចសន្យាម្តងរួចហើយ បើនៅបើកបន្តរទៀតគឺ លោកសុំគោលការណ៌លោកអធិការក្រុងតាខ្មៅ ធ្វើការបន្តរតាមនីតិវិធី។
ប្រជាពលរដ្ឋសង្ឃឹមថា ទីតាំងខាងលើនេះ នឹងត្រូវសមត្ថកិច្ចចុះបង្ក្រាប អោយស្របតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៕ សូមទំនាក់ទំនងការិយាល័យពន្ធ 0882718176