បនល្បែងស៊ីសងជល់មាន់តាមអនឡាញ នៅចំណុចផ្សារទានភ្លើង ស្រុកកំចាយមារសង្ស័យអាជ្ញាធរនិងសមត្ថកិច្ចបើកភ្លើងខៀវ អោយលេងទើបមិនហ៊ានបង្ក្រាប?

ខេត្តព្រៃវែង៖ទីតាំងបនល្បែងសុីសងតាមអនឡាញ ប្រភេទមាន់ជល់តាមទូរទស្សន៍ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង នៅភូមិ ទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនមានវិធានការបង្ក្រាបសោះឡើយ។

ពលរដ្ឋបានលើកឡើងថា បនល្បែងសុីសងប្រភេទមាន់ជល់ តាមប្រពន្ធ័អនឡាញ នៅក្នុងផ្ទះលក់កាហ្វេស្ថិតនៅចំណុចខាងកើតផ្សារទានភ្លើងខាងត្បូងផ្លូវ នេះមិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ចណាចុះមកបង្ក្រាបសោះឡើយ ទុកអោយបនល្បែងប្រភេទមាន់ជល់តាមអនឡាញ នេះ ដំណើរការបានយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។

 

ប្រជាពលរដ្ឋបានលើកឡើងបន្ដថា ប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានត្រូវរ៉ូវគ្នាអស់ហើយមើលទៅបានជា បើកដៃឲ្យមានបទ ល្មើសល្បែងសុី សងគ្រប់ប្រភេទទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមក បង្រ្កាបទាល់តែសោះ

ជុំវិញករណីខាងលើនេះ លោក សុីវ សុខុម អធិការស្រុកកំចាយមារ មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរសព្ទមិនអាចទំនាក់ទំនងបាន។

 

បងប្អូនប្រជាពលរដ្ឋ សុំសំណូមពរដល់លោក ព្រំ សន្ធរស្នងការខេត្តព្រៃវែង គួរមានវិធានការចាត់កំលាំងក្រោ ឱវាទចុះមកបង្ក្រាបបនល្បែងស៊ីសងខាងលើនេះផង ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

 

អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការដើម្បីឱ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕ទំនាក់ទំនងការផ្សាយ 0882718176

You might like

Leave a Reply

Your email address will not be published. Required fields are marked *