ខេត្តមណ្ឌលគីរី: តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ មានករណីដាក់គ្រឿងចក្រធ្វើការឈូសឆាយទន្ទ្រាន់យកដីព្រៃ ពីសំណាក់អ្នកធំម្នាក់ ក្នុងខេត្តមណ្ឌលគិរី ដីនៅចំណុចនោះគឺជាដីគ្រប់គ្រងដោយបរិស្ថានដែលស្ថិតនៅចំណុចភូមិ ពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
ក្រោយពីមានសេចក្តីរាយការណ៍ ក៏មានមន្ត្រីជំនាញមួយចំនួនបានចុះទៅដល់ទីតាំងចំណុចភូមិ-ឃំ ខាងលើនេះ ក៏បានផ្តឹតយករូបភាព និងរាយការជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី គ្រារនោះជំនាញព្រៃឈើបានបញ្ជាក់ថា ទីតាំងមួយនេះគឺជាដីព្រៃគ្រប់គ្រងដោយជំនាញផ្នែកបរិស្ថានខេត្តមណ្ឌលគិរី។
ជាក់ស្តែង កាលពីថ្ងៃទី២៨ មេសា ២០២២នេះ ត្រូវបានគេឃើញមានគ្រឿងចក្រកំពុងដាក់ឈូសឆាយទន្ទ្រាន់យកដីព្រៃចំណុចខាងលើនេះបានចំនួនជាច្រើន ហិក .តា ។ ហើយករណីឈូសឆាយដីព្រៃគ្រប់គ្រងដោយបរិស្ថានមណ្ឌលគិរី ត្រូវគេស្គាល់ត្រឹមតែឈ្មោះ អឿន ជាអ្នកដាក់គ្រឿងដើម្បីរត់ការឈូសឆាយទន្ទ្រាន់យកដីព្រៃគ្មានច្បាប់ឲ្យលោកធំម្នាក់ដែលកំពុងដេកចាំយកដីទាំងនេះរាប់សិបហិក.តា នៅចំណុចភូមិពូត្រុំ សង្កាត់រមនា ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនេះ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសឲ្យមន្ត្រីថ្នាក់ក្រោមជាតិ រឹតបន្តឹង ពាក់ព័ន្ធការកាប់ទន្ទ្រាន់យកដីព្រៃរបស់រដ្ឋ រួមទាំងការកាប់យកឈើលក់ និងការដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនទៅប្រទេសជិតខាង ជាដើម។
យ៉ាងណាក៏ដោយ ពលរដ្ឋភូមិពូត្រុំបានសម្តែងការមិនពេញចិត្ត ពាក់ព័ន្ធករណីឈូសឆាយរំលោភយកដីព្រៃជាច្រើនហិក.តា នៅចំណុចភូមិ-ឃុំ ខាងលើនេះ។ ករណីការឈូសឆាយទន្ទ្រាន់រំលោភយកដីព្រៃគ្រប់គ្រងដោយជំនាញបរិស្ថានស្ថិតនៅភូមិពូត្រុំ សង្កាត់មនោរម ក្រុងសែនមនោរម្យ ខេតមណ្ឌលគិរីនេះ ប្រជាពលរដ្ឋសុំដល់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មេត្តាមានចំណាត់ការជួយទប់ស្កាត់ និងបើមានសកម្មភាពលួចឈូសឆាយបន្ត សូមឯកឧត្តមបញ្ជារកម្លាំងជំនាញចុះបង្ក្រាប ឲ្យទានពេលវេលានឹងដាក់ទោសទាន់តាមផ្លូវច្បាប់៕