មេឈ្មួញបំផ្លាញព្រៃឈើឈ្មោះ” ព្រំធី ហៅធីម្រេច រហ័ស្សនាមធីពុករលួយ “កំពុងគៀនគងប្រជាពលរដ្ឋ ឲ្យចូលទៅកាប់ឈើតំបន់ព្រៃឡង់នឹង ព្រៃព្រះរកា”យ៉ាងអាណាធិបតេយ្យ..!

ខេត្តព្រះវិហារ: មេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់តាមរថយន្ត ស្ការិចពាក់ស្លាក់ស្លាកលេខ 2A 7891ចេញតំបន់ព្រៃឡង់ ដែលស្ថិតនៅភូមិធ្វា ឃុំធ្មាស្រុកជ័យសែនខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ធំតែគ្មានមន្ត្រីជំនាញណាម្នាក់បង្ក្រាបបានឡើយហាក់បីដូចជាចាប់រអិល។

បើយោងតាមប្រភពព័ត៌មានជាច្រើនដែលតែងតែលួចបង្ហើបអោយថាមេឈ្មួញឈើឈ្មោះ ព្រំធី នេះគឺតែងតែដឹកជញ្ជូនឈើជារៀងរាល់យប់ហើយក៏ល្បីថាឈ្មួញរូបនេះចាប់រអិលទៀតផង ហាក់បីដូចជាត្រូវរ៉ូវគ្នាជាមួយមន្ត្រីជំនាញតាមដងផ្លូវអស់ហើយអញ្ចឹង។

ប្រភពដដែលបានបន្តទៀតថាអោយតែរបៀបនេះៗរលាយអស់ហើយព្រៃឈើ ក្នុងតំបន់ព្រៃឡង់ និងព្រៃព្រះរកា បើមន្ត្រីជំនាញមិនរវល់អើពើរជាពិសេសសង្កាត់រដ្ឋបាលព្រៃ ជ័យសែន នឹងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ហាក់បីដូចជាមើលមិនឃើញដែលធ្វើអោយបុគ្គលរូបនេះដឹកជញ្ជូនបទល្មើសបានដោយសេរី។

 

បើទោះបីថាកន្លងមកមន្ត្រីថ្នាក់ជាតិធ្លាប់ធ្វើការចុះបង្ក្រាបនឹងរឹតបន្តឹងយ៉ាងណាក៏ដោយក៏ឈ្មួញរូបនេះមិនញញើតនឹងផ្លូវច្បាប់ទាល់តែសោះ ព្រោះតែបែបនេះហើយទើបធ្វើអោយមហាជនក៏ដូចជាប្រភពជាច្រើនបានដាក់សង្ស័យថាប្រហែលជាត្រូវគ្នាជាមន្ត្រីជំនាញ់អស់ហើយមើលទៅ។

ប្រជាពលរដ្ឋរស់នៅតំបន់នោះសូមសំណូមពរដល់ខណ្ខរដ្ឋបាលព្រៃឈើខេត្តព្រះវិហារជាពិសេសសូមគោរពសំណូមពរដល់ ឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារសូមមេត្តាចាត់វិធានការបង្ក្រាបឈ្មួញឈើឈ្មោះ ព្រំធី នេះផងដើម្បីថែរក្សាការពារសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា៕ការិយាល័យនិពន្ធ! 0882718176

You might like

Leave a Reply

Your email address will not be published. Required fields are marked *