ខេត្តកំពត ៖ នារសៀលថ្ងៃសៅរិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូ បានធ្វើពិធីប្រកាសតែងតាំង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូ ក្រោមអធិបតីភាព ឯកឧត្តម ភុន សាពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត អមដំណើរដោយឯកឧត្តម ហ៊ុន សុខា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយស្រុកឈូក ឯកឧត្តម ហៀក ម៉ា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយស្រុកដងទង់ និងគណប្រតិភូជាច្រើនរូបទៀត។
គណៈអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សខេត្ត សម្រេច ចាត់តាំងក្រុមការងារខេត្ត ចុះជួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូ ដូចតទៅៈ
- ១. លោកជំទាវ យ៉យ នីតា ប្រធាន
- ២. ឯកឧត្តម ម៉ាត់ សេត អនុប្រធាន
- ៣. លោក ហុក ចិន្តា អនុប្រធាន
- ៤. លោកស្រី ញាណ សុវណ្ណី អនុប្រធាន
- ៥. លោក អ៊ឹម ច័ន្ទសោធន អនុប្រធាន
- ៦. លោកស្រី ខែក ម៉ូនីកា អនុប្រធាន
- ៧. លោក ប្រាក់ សយ សមាជិក
- ៨. លោក អ៊ីវ យូឡាយ សមាជិក
- ៩. លោកស្រី ថូ ភារុន សមាជិក
- ១០. លោក អេល ម៉ាត់សឡេះ សមាជិក
- ១១. លោក ម៉ើត ឌុលសេត សមាជិក
- ១២. លោក ម៉ាត់ យូណុះ សមាជិក
- ១៣. លោក សឡេះ ស៊ុបគី សមាជិក
- ១៤. កញ្ញា លី សារ៉ោះ សមាជិក
- ១៥. លោកស្រី ម៉ាត់ ហាសាណាស់ សមាជិក
- ១៦. លោកស្រី អ៊ុង ហាសើណាស់ សមាជិក
- ១៧. លោក លី អ៊ីសា សមាជិក
- ១៨. លោក សូត្រ អារីហ្វីន សមាជិក
- ១៩. លោក អ៊ុន កម៉ារី សមាជិក
- ២០. លោក ម៉ាត់ ឌល់រ៉ស់ម៉ាន សមាជិក
- ២១. លោក ហ៊ីម ឌលរ៉ហ្វូត សមាជិក
- ២២. កញ្ញា ឯល អាំណាស់ សមាជិក
- ២៣. លោក ទេស សើអ៊ីត សមាជិក
ក្នុងឱកាសនោះដែរ លោកជំទាវ យ៉យ នីតា បានប្តេជ្ញាចិត្ត នឹងខិតខំប្រឹងប្រែង អភិវឌ្ឍនស្រុកទឹកឈូ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតទៀត ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ភុន សាពេជ្រ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនបងប្អូនសមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូ ហើយសម្តេចបានជូនពរឱ្យបងប្អូនគ្រប់ក្រុមគ្រួសារ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ជៀសផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩។