ឯកឧត្ដម ម៉ម ប៊ុននាង គណៈកម្មការទី១០ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះអង្កេតច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ នៅថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អង្កេត បោសសម្អាត និង ប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) នៃព្រឹទ្ធសភា អមដំ​ណើ​រ​ដោ​​យ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះអង្កេតច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ស្ថិតក្នុងស្រុកលើកដែ​ក ខេត្តកណ្ដាល ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍមូលដ្ឋាន ការអនុវត្តច្បាប់ស្ដីពីការប្រ​ឆាំ​ង​​អំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ។

គោលបំណងសំខាន់របស់គណៈកម្មការអង្កេត បោសសម្អាត និង ប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០ ) នៅលើទឹកដីខេត្តកណ្តាល ជាពិសេសនៅក្នុងមូលដ្ឋានស្រុកលើកដែកនាពេលនេះ គឺដើម្បីឈ្វេងយល់អំពីកិច្ចការងារមួយចំនួនពាក់ព័ន្ធនឹង វឌ្ឍនភាព បញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍមូលដ្ឋាន ការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណរ ។

ក្នុងឱកាសនោះ ឯកឧត្ដម ម៉ម ប៊ុននាង ប្រធានគណៈកម្មការី១០ នៃព្រឹទ្ធសភា មានប្រសាសន៍ថា ការចុះមកអង្កេតនេះសំដៅឱ្យមានតម្លាភាពនៃការប្រមូលពន្ធជូនរដ្ឋឱ្យមានប្រសិទ្ធភាព និង ចៀសវាងនូវការប្រព្រឹត្តអំពើពុករលួយ នៅច្រកទ្វារអន្តរជាតិនេះ ដែលនាំឱ្យបាត់បង់ថវិកាជាតិ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *