ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីបញ្ហាការផ្ដល់សេវាកម្មរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃច័ន្ទ ទី៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីបញ្ហាការផ្ដល់សេវាកម្មរៀបចំដែនដី នគរូបនីយកម្ម សំ​ណ​ង់ និងសុរិយោដីខេត្តបាត់ដំបង នៅសាលប្រជុំ សាលាខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ផ្ដាំផ្ញើឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងរដ្ឋបាលក្រុង ស្រុកទាំង១៤ ឱ្យខិ​ត​ខំរិះរកគ្រប់មធ្យោបាយផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋ។ ជាពិសេសបញ្ហាដីធ្លីនេះឱ្យកាន់តែប្រសើរជាងមុនថែមទៀត និងស​ម្រ​ប​ស​ម្រួលដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមកទទួលសេវាកម្មកាន់តែមានភាពងាយស្រួលជាងមុន ដើម្បីជាផលប្រយោជន៍ដល់ខ្លួន​គា​ត់ផង និងដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលផង។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាគ្នារកដំណោះស្រាយ ចំពោះបញ្ហាដែលកំពុងមាន និងលើកទិសដៅអនុវត្តន៍បន្ត ដើម្បីស​ម្រួ​ល​ដល់ការផ្ដល់សេវាកម្មសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង ។ ក្នុងកិច្ចប្រជុំនោះ ក៏មានការលើកយក​អំ​ពី​ការប្រមូលពន្ធជូនរដ្ឋក្នុងខេត្តបាត់ដំបង ក្នុងនោះមានការសង្កេតឃើញថា អត្រាពន្ធ ការស្នាក់នៅមានការធ្លាក់ចុះបើប្រៀ​ប​​​​​​​​​ធៀបនឹងឆ្នាំ២០១៩ នេះដោយសារតែវិបត្តិជំងឺកូវីដ-១៩ បានផ្ទុះឡើង ធ្វើឱ្យអាត្រាភ្ញៀវបរទេសមានការធ្លាក់ចុះផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *