ប្រជាកសិករប្រមាណ៧០គ្រួសារនៅ​ឃុំអូរអណ្តូង ស្រុកសាលាក្រៅនៃខេត្តប៉ៃលិន បានចងក្រងជាបណ្តុំកសិ​ក​ម្មផលិតបន្លែសុវត្ថិភាព

ខេត្តប៉ៃលិន ៖ ប្រជាកសិករប្រមាណ៧០គ្រួសារនៅឃុំអូរអណ្តូង ស្រុកសាលាក្រៅនៃខេត្តប៉ៃលិនបានចងក្រងជាបណ្តុំកសិកម្មផលិតបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការហូបចុកក្នុងគ្រួសារនិង បំពេញតម្រូវការទីផ្សារដែលជួយបង្កើនប្រាក់ចំណូលបន្ថែមក្នុងក្រុមគ្រួសារ ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានមានប្រសាសន៍ថា ដោយមើលឃើញពីតម្រូវការទីផ្សារនាពេលបច្ចុប្បន្នខ្ពស់ មន្ទីរកសិកម្មខេត្តប៉ៃលិនបានបង្កើ​ត​ជាបណ្តុំកសិកម្មដាំបន្លែសុវត្ថិភាពចំនួន៧០គ្រួសារក្នុងការផលិតបន្លែសុវត្ថិភាពសម្រាប់លក់ជូនទៅអាជីក​រ​​​​​ជាអ្នកទទួលទិញ។
លោកបានបន្តថា សហគមន៍ដាំបន្លែសុវត្ថិភាពនេះបានបង្កើតឡើងក្រោមកិច្ចសហការរវាងមន្ទីរកសិកម្មខេ​ត្ត​ជាមួយនឹងដៃគូអភិវឌ្ឍន៍ក្នុងការផ្តល់បច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីឲ្យពួកគា​ត់​​​​​​​ដាំដុះត្រូវ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ នឹងជួយពួកគាត់ឲ្យមានទីផ្សារលក់ផលិតផលទាំងនេះមានត​ម្លៃ​​​​​​សមរម្យ និងកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។
នៅខេត្តប៉ៃលិនយើងក៏មានអនុវត្តការដាំដុះនិងចងក្រងជាបណ្តុំសហគមន៍ដាំបន្លែមានចំនួន​៧០​គ្រួ​សារហើ​យដែលយើងឲ្យគាត់ផ្គត់ផ្គងបន្លែដែលយើងឲ្យគាត់ដាំនូវបន្លែសុវត្ថិភាពយើងនៅតែបន្តជំរុញបណ្តុំកសិករដាំចូលដល់ទីផ្សារហើយយើងគាំទ្ររកទីផ្សារឲ្យពួកគាត់ ដើម្បីឲ្យការផលិតរបស់គាត់ទប់ទល់ទៅដល់ផ្នែកសេដ្ឋកិ​ច្ច ទប់ទល់នឹងការនាំចូលពីខាងក្រៅបានច្រើន។
លោកបបញ្ជាក់ទៀតថា ការចងក្រងកសិករជាបណ្តុំក្នុងការផលិតបន្លែសុវត្ថិភាព ពិតជាបានធ្វើឲ្យពួកគាត់អាចទទួលបានទាំងបទពិសោធន៍ បច្ចេកទេសកសិកម្មត្រឹមត្រូវ និងទទួលបានប្រាក់ចំណូលច្រើនពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុក។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ ផ្ទៃដីដាំដុះកសិកម្ម អនុវត្តបានចំនួន ៧៧ ៣៨៣ហិកតា ទទួលបានបរិមាណសរុប ១០១៤៨៩៦តោន ក្នុងនោះដំណាំរួមផ្សំ ៥៦ ៥១៥ហិកតា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *