ឯកឧត្តម បណ្ឌិត ចាន់ ដារ៉ុង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បើកវេទិកាសាធារណៈ ដើម្បីទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួង អភិវឌ្ឍន៍ ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ព្រមទាំងឯកឧត្តម លោកជំទាវ អនុប្រធាន ក្រុមការងារ រួមជាមួយ សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ បានបើកវេទិកាសាធារណៈ ដើម្បីជម្រាបជូនអំពីស្ថានភាពនយោបាយ សមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ស្វែងយល់ស្ថានភាពជីវភាពរស់នៅ ក្តីកង្វល់ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងឃុំក្រាំងល្វា។

សមាសភាពចូលរួមសរុបចំនួន ៩៩ នាក់ ស្រី ១៨ នាក់ ក្នុងនោះមានតំណាងប្រជាពលរដ្ឋចូលរួមចំនួន ៤៩ នាក់ ស្រី ១៣ នាក់។ ពិធីរៀបចំនៅបរិវេណវត្តក្រាំងល្វា ស្ថិតក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អង្គវេទិកាបានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ លើកឡើងជាសំណួរ សំណូមដោយផ្ទាល់មាត់ និងជាលិខិត ក្នុងនោះមានចំនួន ៣០ ករណី ដែលមានបញ្ហាទំនាស់ដីធ្លីចំនួន ១៩ ករណី, ស្នើសុំជួសជុលផ្លូវ ៥ ករណី, តភ្ជាប់បណ្តាញអគ្គិសនី ៤ ករណី, ជីកប្រឡាយទឹក ១ ករណីនិងជីកអណ្តូងស្នប់ ១ ករណី ស្មើនឹងអណ្តូង ចំនួន ៣។ ក្នុងនោះក្រុមការងារ អាជ្ញាធរ និងមន្ទីរជំនាញបានធ្វើការបកស្រាយបំភ្លឺ ហើយសំណើរ និងសំណូមពរ ដែលនៅសេះសល់ក្រុមការងារ និងធ្វើការដោះស្រាយបន្ត ដោយកំណត់ពេលប្រជុំដោះស្រាយតាមករណីនីមួយៗ នៅពេលក្រោយ។

នៅចុងបញ្ចប់ ឯកឧត្តម ប្រធានក្រុមការងារ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ន និងត្រូវធ្វើអនាម័យជាប្រចាំ ដើម្បីការពារពីជម្ងឺកូវីដ១៩ ហើយត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ ណែ​នាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ក្នុងនោះឯកឧត្តមប្រធានបានផ្តាំផ្ញើ និងធ្វើការណែនាំដល់សមាជិក សមាជិកា ក្រុមការងារ ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ កំណត់អត្តសញ្ញាណវត្តអារាម និងប្រជាពលរដ្ឋដែលមានការខ្វះខាតនៅក្នុងភូមិទាំងអស់ នៃឃុំទាំង០៩ ក្នុងស្រុកសាមគ្គីមានជ័យ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *