ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញផ្ត​ល់​ភ្លើងបូជាសព លោកស្រី លី សុឡា ជាមន្ត្រីនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅវត្តសិរីសោភា (ហៅវត្តអង្គតាម៉ិញ) ក្នុងខណ្ឌពោធិ៍សែនជ័យ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញផ្តល់ភ្លើងបូជា​ស​ព លោកស្រី លី សុឡា ជាអនុប្រធាន​ការិយាល័យ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលទទួលមរណភាពកាលពីថ្ងៃទី០៣ ខែ​សីហា ឆ្នាំ២០២០ ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ ដែលពិធីបូជាសពនេះ ប្រារព្ធធ្វើនៅវត្តសិរីសោភា (ហៅវត្តអង្គតាម៉ិញ) ក្នុ​ងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *