ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៥ លោកជំទាវ ចេង ស្រីវាសនា ទៀ សុខា ផ្តល់អំណោយដល់បងប្អូនគ្រួសារវីរកងទ័ព និង ប្រជាពលរដ្ឋភៀសសឹក ដែលបានភៀសខ្លួនចាកចេញពីតំបន់មានជម្លោះ ដោយការឈ្លានពានរបស់ទាហានថៃ មកកាន់ទីកន្លែងមានសុវត្ថិភាព ចំនួន ៦២០គ្រួសារបានកំពុងស្នាក់នៅតាមផ្ទះបងប្អូន និង ញ្ញាតិមិត្តក្នុងសង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប ត្រូវបានលោកជំទាវ ចេង ស្រីវាសនាទៀសុខា ប្រធានកិត្តិយស ក្រុម ការងារយេនឌ័រ កងទ័ពជើងទឹក និង សហការី ដែលអមដំណើរដោយលោកជំទាវ ស៊ិន ណមសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តសៀមរាប បាននាំយកនូវទេយ្យទានមកវេរប្រគេនព្រះសង្ឃ និង អំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំង ថវិកា ចែកជូនដល់បងប្អូនគ្រួសារភៀសសឹក ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប ។
ក្នុងកិច្ចស្វាគមន៍របស់លោក សាម ឡន ចៅសង្កាត់សាលាកំរើក បានឲ្យដឹងថា ចាប់ថ្ងៃសង្គ្រាមឈ្លានពានកើត ឡើងនៅតាមបណ្តោយព្រំដែន កម្ពុជា ថៃ មកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋភៀសសឹក ចូលមកស្នាក់នៅបណ្តោះ អាសន្នក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក មានចំនួន ៦២០គ្រួសារ មានសមាជិកចំនួន ១ពាន់៨៨៦នាក់ ហើយក៏បាន ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និង សម្ភារៈប្រើប្រាស់ពីសប្បុរសជនមួយចំនួនផងដែរ ។
លោកជំទាវ ចេង ស្រីវាសនា ទៀ សុខា បានសំណែងនូវការអាណិតអាសូរ ចំពោះបងប្អូនបានចាកចោលផ្ទះសម្បែងរបស់ខ្លួន ដើមី្បជៀនូវ ការប្រយុទ្ធឈ្លានពានរបស់ពួកខ្មាំងសត្រូវចោរសៀម មករកទីកន្លែងមានសុវត្ថិភាព ។ ម៉្យាងទៀតបងប្អូនគ្រួសារវីរកកងទ័ពដែលបានលះបង់ប្តីសី កូនចៅរបស់ខ្លួន ឈរជើងប្រយុទ្ធការពារបូរណភាពទឹកដី នៃមាតុភូមិយើង កុំឲ្យសត្រូវសៀមចូលមកឈ្លានពាន ដើមី្បសេចក្តីសុខរបស់ប្រជាពលរដ្ឋ ។ លោកជំទាវក៏បានលើកផងដែរថា ចូលបងប្អូនកងទ័ពជួរមុខ កុំមាន ការព្រួយបារម្ភចំពោះក្រុមគ្រួសារនៅសមរភូមិក្រោយ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង សម្តេចពុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន និង បងប្អូនសប្បុរសជន បានយកចិត្តទុកដាក់ គិតគួពីការរស់នៅរបស់ក្រុមគ្រួសារបងប្អូន ក្នុងជីវភាពប្រចាំថ្ងៃ រួមទាំងសុខភាព អនាម័យ និង សន្តិសុខ សណ្តាប់ធ្នាប់ជូន បងប្អូនផងដែរ ។ លោកជំទាវបានផ្តាំផ្ញើដល់បងប្អូន ត្រូវថែទាំសុខភាព សំខាន់កុមារតូចៗ បើមានបញ្ហា ត្រូវប្រញ៉ាប់នាំយកទៅមន្ទីរពេទ្យ ព្រមទាំងជម្រុញកូនចៅ ឲ្យចូលទៅសិក្សារៀនសូត្រ ទៅតាមសាលាក្នុងក្រុងសៀមរាប មិនត្រូវឲ្យកូន ចៅបោះបង់ចោលការសិក្សាឡើយ ។ ថ្ងៃនេះក្រុមមូលនិធិកងទ័ពជើងទឹក រួមទាំងសប្បុរសជន បានធ្វើការចែករំលែក ក្នុង ការសម្រាលនូវទុក្ខលំបាករបស់បងប្អូន ដែលបានភៀសសឹក ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើ ប្រាស់ និង ថវិកាមួយចំនួនផងដែរ ៕

