វេទិកាពិភាក្សាវាយតម្លៃសកម្មភាពសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភា​ពការងារ ឆ្នាំ២០១៩ និងទិសដៅកា​រ​ងារបន្តឆ្នាំ២០២០ របស់ក្រសួង-ស្ថា​ប័ន និងរដ្ឋបាលរាជធានី-ខេត្ត

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មា​ន​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាតំណាងដ៏​ខ្ព​​ង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ និងឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហ​ព័​ន្ធ​អ្នកសារព័ត៌មានកម្ពុជា អញ្ជើញធ្វើជាអធិបតី វេទិកាពិភាក្សាវាយតម្លៃសកម្មភាពសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពកា​រ​ងា​រ ឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលរៀបចំដោយ អង្គភាព​អ្ន​ក​នាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា ប្រធានអង្គភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *