ខេត្តកំពត ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពត អមដំណើរដោយ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមទាំងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រី ជាច្រើនរូប អញ្ជើញចុះពិនិត្យបន្ទប់ ដែលបានរៀបចំ ត្រៀមសម្រាប់ព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ នៅអគារសាលារៀនចំនួនពីរ និងផ្ទះសំណាក់ចំនួនមួយ ៕