សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនេីងបង្ហោះម៉ូតូតាមដងផ្លូវសារធារណៈ យកមកអប់រំនៅអធិការដ្ឋានស្រុកមោងឫស្សី

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៤:០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានធ្វេីការចុះបង្រ្កាបករណីក្រុមក្មេងទំនេីង (បង្ហោះម៉ូតូ) ០១លើក នៅលើផ្លូវជាតិលេខ៥ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបាននាំក្រុមក្មេងទំនេីង០១ក្រុម មានគ្នាចំនួន ០៦នាក់៖ ១.ឈ្មោះ ស្ដើង រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង, ២.ឈ្មោះ សឿង ប៊ុនវឌ្ឍន៍ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង, ៣.ឈ្មោះ ម៉ន វណ្ណដេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង, ៤.ឈ្មោះ ម៉ៅ សុជា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង, ៥.ឈ្មោះ សារឿន សារវឌ្ឍន៍ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង៦.ឈ្មោះ ផាត់ ម៉េងហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកន្សៃយបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូ បង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០៦នាក់ និងបានធ្វើការអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតម៉ូតូចំនួន០៣គ្រឿងរក្សាទុករយ:ពេល ៣ខែនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *