ពិធីប្រកាស ចូលកាន់មុខតំណែងលោក អែតដា ដូរ៉ាមី ជាអភិបាលរងស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងមន្ត្រីរាជការជាច្រើនរូប

ខេត្តកណ្តាល ៖ លោក អែតដា ដូរ៉ាមី ត្រូវបានប្រកាសតែងតាំងជា អភិបាលរងស្រុកខ្សាច់កណ្តាល ជំនួស លោក ប៊ិន បញ្ញា អតី​ត​អភិបាលរងស្រុកខ្សាច់កណ្តាល ដែលឲ្យមកបម្រើការងារនៅខេត្តកណ្តាល ដែលពិធីប្រកាសនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែក​ក្ក​​ដាឆ្នាំ២០២០ នៅរដ្ឋបាលស្រុកខ្សាច់កណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងមន្ត្រីរា​ជ​ការជាច្រើនរូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាលបាន ជំរុញដល់អភិបាលរងស្រុកថ្មីត្រូវមានភាពស្មោះត្រង់ជា​មួ​យ​មន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល បន្ថែមពីនេះអភិបាលរងស្រុកថ្មីត្រូវស្វែងយល់អំពីច្បាប់នានា ត្រូ​វរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឲ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។

ឯកឧត្តមបានបញ្ជាក់ថា លោក អែតដា ដូរ៉ាមី ជាមន្ត្រីមួយរូប ដែលបានប្រឡូកក្នុងការងារនានា ជាច្រើន ដោយសារកន្លងមក​លោ​កធ្លាប់បម្រើការងារ ជាមន្ត្រីអង្គភាពNiDA ទីស្តីការគណៈរដ្ឋមន្ត្រី, មន្ត្រីអគ្គកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម, មន្ត្រីកាំកុងត្រូ​ល​​​សាខាខេត្តបាត់ដំបង, អនុប៉ុស្តិ៍កាំកុងត្រូល កំពង់ផែស្វយ័តក្រុងព្រះស៊ីហនុ មុនពេលដែលលោកផ្លាស់ប្តូរការងារមកសាលាខេ​ត្ត​កណ្តាល ហើយត្រូវបានក្រសួងតែងតាំងជាអភិបាលរងស្រុកខ្សាច់កណ្តាល នាពេលនេះ។ ក្រៅពី បទពិសោធន៍ការងារដូចរៀប​រា​​​ប់ខាងលើ លោក អែតដា ដូរ៉ាមី ក៏ធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងផងដែរ ផ្អែកលើបទ​ពិ​សោធន៍ និងចំណេះដឹងទាំងនេះ រដ្ឋបាលខេត្តមានក្តីសង្ឃឹមយ៉ាងមុតមាំថា លោក អែតដា ដូរ៉ាមី នឹងខិតខំសម្រេចបានស្នា​ដៃ​​​ដ៏ល្អក្នុងតួនាទីដឹកនាំដ៏មានសារសំខាន់នេះនៅក្នុងថ្នាក់ស្រុក។

ដើម្បីធ្វើឲ្យស្រុកខ្សាច់កណ្តាល មានសណ្តាប់ធ្នាប់សង្គម រក្សាបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ឯកឧត្តម ក៍បានលើកទឹកចិត្ត និងជំរុញដល់ក្រុមប្រឹក្សាស្រុក អភិបាលស្រុក មន្ត្រីរាជការ កងក​ម្លាំ​​​​​​​​​ងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមផ្តល់ការគាំទ្រ និងរួមសហការជាមួយ អភិបាលរងស្រុកថ្មីឲ្យអស់ពីកម្លាំងកាយចិត្ត សំដៅធ្វើឲ្យស្រុកខ្សាច់កណ្តាល អាចសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបានធ្វើការផ្តាំផ្ញើ ដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រី កងកម្លាំងគ្រប់លំដាប់ថ្នា​ក់​ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងបន្តយកចិត្តទុកដាក់អនុវត្តផែ​ន​ការអភិវឌ្ឍន៍៥ឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ស្រុក បន្តរឹតបណ្តឹងបញ្ហា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។

ត្រូវខិតខំកែលម្អសោភ័ណភាព បង្ក្រាបល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ប​ទ​ល្មើសគ្រប់រូបភាព និងយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ(ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព) ពង្រឹងការគ្រ​ប់​គ្រង និងការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី ដើម្បីត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់លើដោយត្រូវជំរុញការអនុវត្តមុខងារទៅតាមរ​​ច​នាសម្ព័ន្ធថ្មី ដែលយើងបានធ្វើពិធីប្រកាសដាក់ឲ្យប្រើប្រាស់កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ប្រកបដោយប្រសិទ្ធភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *