ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល ដឹកនាំប្រតិភូជិះកង់ ពីក្រុងតាខ្មៅឆ្ពោះទៅស្រុកខ្សាច់កណ្តាល ដើម្បីចែកអំណោយសប្បុរសធម៌ ជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ចំនួន ៤៧គ្រួសារនៅស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល ៖ នៅថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត​ ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល(ស.ស.យ.ក.) បានដឹកនាំប្រតិភូជិះកង់ ពីក្រុងតាខ្មៅឆ្ពោះទៅស្រុកខ្សាច់កណ្តាល ដើម្បីចែកអំណោយសប្បុរ សធម៌ ជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ចំនួន ៤៧គ្រួសារ មកពីឃុំទាំង ១៨ ក្នុងស្រុកខ្សាច់កណ្តាល។

នៅចំពោះមុខគ្រួសារអតីតយុទ្ធជន ឯកឧត្តម គីម រិទ្ធី បានគូសបញ្ជាក់ថា យើងទាំងអស់គ្នាសុទ្ធតែទទួលនូវមេរៀនដ៏ជូរចត់ក្នុងជីវិត។ ដូចនេះបងប្អូនត្រូវតែចងចាំ ត្រូវតែរួមគ្នាទប់ស្កាត់កុំឱ្យវិនាសកម្មបែបនេះកើតឡើងម្តងទៀតជាដាច់ខាត ។ យើងទាំងអស់គ្នាក៏ត្រូវខិតខំរួមគ្នាថែរក្សាការពារ នូវសុខសន្តិភាព ដែលយើងទាំងអស់កំពុងតែទទួលបាននេះ ឱ្យបានគង់វង្ស សម្រាប់កូនចៅយើងជំនាន់ក្រោយ។ ត្រូវរួមគ្នាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបន្តការដឹកនាំរាជរដ្ឋាភិបាល និងគាំទ្រនូវគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកសាង និង អភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត។

អំណោយដែលចែកជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតចំនួន ៤៧ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ម៉ាសចំនួន១០ សៀងផ្អែម១យួរ ឆៃប៉ូវ១គីឡូក្រាម ស្ករស១គីឡូក្រាម ទឹកភេសជ្ជៈ AD ១យួរ ទឹកភេសជ្ជៈ u power ១យួរ ទឹកភេសជ្ជៈsponser ចំនួន១កេស និងថវិកា ៥ម៉ឺនរៀលផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *