ក្រុងប៉ោយប៉ែត៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១៣ខែមិនាឆ្នាំ ២០២៥ បានឲ្យលោកវរសេនីយ៍ទោ ឡេង ហុងលាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែតព្រមទាំងកងកម្លាំង បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយរបស់លោក ចែកជូនលោក ទៀវ វិបុលដែលជាអតីតយុទ្ធជន រស់នៅក្នុងភូមិទួលប្រាសាទ សង្កាត់ អូរឬស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត បានពាំនាំនិងពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំដល់លោកទៀវ វិបុល អតីតយុទ្ធជន និងអំណោយបន្តិចបន្តួច ផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ តែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំង និងអតីតយុទ្ធជនដែលចូលនិវត្តន៍ ធ្លាប់បំម្រើជាតិមាតុភូមិកន្លងមក ។ លោកតែងតែមានការយកចិត្តទុកដាក់នឹងផ្ដាំផ្ញើដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ឲ្យមានការមើលថែចំពោះកងកម្លាំង និងអតីតយុទ្ធជន ឲ្យបានល្អកុំឲ្យមានការឆកល្វែងឲ្យសោះ នេះជាការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ នេះតែម្តង។
អំណោយរបស់លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យចែកជូនដល់អតីតយុទ្ធជន រួមមាន៖អង្ករ ២៥គីឡូក្រាម.ទឹកត្រី ១យូរ.ទឹកស៊ីអ៊ីវ ១យួរ .មី ១កេស.ប្រេងឆា ១លីត្រ.ទឹកសុទ្ធ១០យួរ.ស្ករ១គីឡូក្រាម.អំបិល ១គីឡូក្រាម.ប៊ីចេង ១គីឡូក្រាម.ខ្ទឹមស ២គីឡូក្រាម.ស៊ុត ៣០គ្រាបរួមនិងថវិកាចំនួន ១០ម៉ឺនរៀល ។ អំណោយខាងលើនេះជាទឹកចិត្តដ៏ថ្លៃថ្លានិងការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ៕ដោយ៖លុចណាម