លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន

ខេត្តសៀមរាប កាលពីរសៀលថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង លោកឧត្តមសេនីយ៍ត្រី ឆូយ បញ្ញា ប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ដែលស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាបលើផ្ទៃដីសរុបចំនួន ៥០០០ ម៉ែត្រក្រឡា ដែលមានអគារអធិការដ្ឋានចំនួន ០១ខ្នង ទំហំ ១៣.x២៣ ម៉ែត្រ កម្ពស់ពីរជាន់ អគារស្នាក់នៅចំនួន ០១ខ្នង មានទំហំ .x២៦ ម៉ែត្រ កម្ពស់ពីរជាន់ ផ្ទះដាំបាយហូបបាយចំនួន ០១ខ្នង មានទំហំ x១៣. ម៉ែត្រ អគារឃុំឃាំងបណ្តោះអាសន្នចំនួន ០១ខ្នង មានទំហំ x១០ ម៉ែត្រ ទីលានប្រជុំជួរ មានទំហំ ២០x២៩. ម៉ែត្រ រោងចំណតរថយន្តពន្លត់អគ្គិភ័យចំនួន០១ មានទំហំ .x១៣. ម៉ែត្រ បន្ទប់ទឹកសាធារណៈ មានទំហំ .x. ម៉ែត្រ ខ្លោងទ្វារប៉ុស្តិ៍យាមចំនួន០១ និងរបងព័ទ្ធជុំវិញប្រវែង ២៩១.៥៧ ម៉ែត្រ និងកម្ពស់ .៥ម៉ែត្រ ការសាងសង់នេះចាប់ផ្តើមដំណើរការក្នុង ខែមករា ឆ្នាំ២០២៥ ហើយនឹងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុង ខែមិថុនា ឆ្នាំ២០២៥នេះ ៕ដោយ៖លុចណាម

You might like

Leave a Reply

Your email address will not be published. Required fields are marked *